ឯកអគ្គរដ្ឋទូតកូរ៉េៈ ធនធានធម្មជាតិដ៏សំបូរបែបរបស់កម្ពុជាជាគន្លឹះសំរាប់ការចិញ្ចឹមជីវិតរបស់ប្រជាជន

ដោយៈ លោកផាក ហ៊ឺងខ្យង់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាប្រទេសកម្ពុជា
ភ្នំពេញៈ ប្រទេសកម្ពុជាត្រូវបានផ្តល់ជូននូវមូលដ្ឋានធនធានធម្មជាតិដ៏សំបូរបែប ហើយនេះគឺជាគន្លឹះសំរាប់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជាជន ប៉ុន្តែវាត្រូវបានគំរាមកំហែងដោយបំរែបំរួលលក្ខខណ្ឌអាកាសធាតុ។

ដោយឡែក បំរែបំរួលលក្ខខណ្ឌអាកាសធាតុ បង្កការគំរាមកំហែងជាបន្តចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេស ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទន្លេមេគង្គ និងអាងទន្លេសាប។

អាងទំាងនេះត្រូវបានកំណត់ដោយ ធារាសាស្ត្រសន្ទុះទឹកជំនន់ ដែលមានបំរែបំរួលដ៏សំខាន់នៃកំរិតទឹកនាចន្លោះរដូវវស្សា និងរដូវប្រំាង។
ប្រព័ន្ធសន្ទុះទឹកជំនន់ធ្វើអោយមានព្រៃលិចទឹក វាលស្មៅ និងដីសើម ក៏ដូចជាជលផលទឹកសាបដ៏សំបូរបែប និងមានផលិតភាពបំផុតរបស់ពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វាក៏មានការផ្គត់ផ្គង់ដ៏ទូលំទូលាយ នូវធនធានទឹកសាបរបស់ប្រទេសសម្រាប់វិស័យកសិកម្មផងដែរ។ កសិកម្ម និងជលផលដែលមានចំនួន២៧ភាគរយ និង១២ភាគរយនៃផលិតផលក្នុងស្រុកសរុបនីមួយៗ គឺជាគន្លឹះនៃសន្តិសុខស្បៀងក្នុងប្រទេសកម្ពុជា និងការចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការដោះស្រាយបំរែបំរួលអាកាសធាតុ សាធារណរដ្ឋកូរ៉េបានប្រកាសនូវផែនការមហិច្ឆតារបស់ខ្លួន ដើម្បីសម្រេចគោលដៅនៃអព្យាក្រឹត្យភាពកាបូនត្រឹមឆ្នាំ២០៥០។

ដោយឡែក យោងទៅតាម សេចក្តីប្រកាសកាលពីឆ្នាំមុន របស់ដំណោះស្រាយសភា ដែលបានដាក់ចេញផែនការដ៏ធំមួយ សម្រាប់ការដោះស្រាយបំរែបំរួលអាកាសធាតុ រដ្ឋាភិបាលកូរ៉េមានគំរោងវិនិយោគ៦២ពាន់លានដុល្លារ ក្នុងគម្រោងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺកូវីដ១៩។

ផែនការមួយចំនួនរួមមាន ការបំលែងឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើកាបូនភាគច្រើននៅក្នុងប្រទេស ឲ្យទៅជាប្រព័ន្ធកាបូនទាប និងការជំរុញការប្រើប្រាស់ប្រភពថាមពលមិនមែនផូស៊ីល ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលវារីអគ្គិសនី។

នៅក្នុងបរិបទនេះ សាធារណរដ្ឋកូរ៉េនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលP4Gលើកទីពីរ តាមរយៈប្រព័ន្ធអនឡាញ នាថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំនេះ ក្រោមប្រធានបទ “ការស្តារឡើងវិញប្រកបដោយពណ៌បៃតង ឆ្ពោះទៅរកអព្យាក្រឹត្យភាពកាបូន”។ P4Gដែលតំណាងអោយ ដៃគូដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យP4Gធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។

ទំាងនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាធាតុដ៏សំខាន់ក្នុងការឆ្លើយតបជាសកលចំពោះបំរែបំរួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here