ធនាគារ​ហត្ថា​បន្ត​រក្សាបាន​កំនើន​ប្រាក់ចំណេញ​ល្អប្រសើរ ជាមួយនឹង​សុខភាពហិរញ្ញវត្ថុ​រ៉ឹង​មាំ

ដោយៈ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ធនាគារ​ហត្ថា​បាន​បន្ត​ប្រៀប​ខ្លាំង​របស់ខ្លួន ដោយ​សុខភាព​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​នេះ នៅតែមាន​ភាព​រ៉ឹង​មាំ​ាំ​ជាមួយនឹង​កំនើន​ប្រាក់​ច​ចំណូល និង​ប្រាក់ចំណេញ​ខ្ពស់​នៅ​ត្រីមាស​ទី១ឆ្នាំនេះ បើទោះបី​កម្ពុ​ជាមាន​បញ្ហា​ជំងឺ​កូ​វីដ​ក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​របាយការណ៍​របស់​ធនាគារ​នេះ​បាន​ឲ្យ​ដឹងថា នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ ធនាគារ ហត្ថា​រក​ចំណូល បាន​ប្រមាណ​ជាង៥២លាន​ដុល្លារ កើនឡើង​ជាង១៩% បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ២០២០ មាន​ចំនួន​ទឹកប្រាក់​ប្រមាណ៤៤លាន​ដុល្លារ។

របាយការណ៍​ដដែល​បាន​បន្តថា នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ ធនាគារ​ហត្ថា​ចំណេញ​សុទ្ធ​ចំនួន​ជាង១១លាន​ដុល្លារ កើតឡើង៦៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ២០២០ ធនាគារ​នេះ​រកបាន​ប្រាក់ចំណេញ​ចំនួន​ជិត៧លាន​ដុល្លារ​ប៉ុណ្ណោះ។ គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ ធនាគារ​ហត្ថា មានទ្រព្យ​សកម្ម​សរុប​ប្រមាណ១៧០០លាន​ដុល្លារ​អាមេរិក។

ធនាគារ​ហត្ថា ម.ក បាន​ឲ្យ​ដឹងថា ខ្លួន​បានសម្រេច​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ រួមមាន​ផលប័ត្រ​ឥណទាន បាន​កើន​ឡើងដល់​ចំនួន១ ៤១២ លាន​ដុល្លារ​អាមេរិក ដោយបាន​កើនឡើង៧% បើ​ធៀប​នឹង​ត្រីមាស​មុន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ បាន​កើន​ឡើងដល់​ចំនួន៨២១លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង៤% បើ​ធៀប​នឹង​ត្រីមាស​មុន ហើយ​ឥណទាន​មិន​ដំណើរការ គឺ០.៩០% ដោយសារ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩ ។

នៅ​ដំណាច់ត្រីមាស​ទី១ ធនាគារ ហត្ថា ម.ក បានផ្តល់​ការគាំទ្រ​ដល់​អតិថិជន​តាម  រយៈ​ការរៀបចំ​ឥណទាន​សារ​ឡើងវិញ ជូន​ដល់​អតិថិជន​ជាង១៤០០០នាក់ ស្មើនឹង​ចំនួន​ទឹកប្រាក់​ប្រហែល​ជិត១៤០លាន​ដុល្លារ​អាមេរិក ហើយ​ធនាគារ​ក៏បាន​ធ្វើ​ទំនើបកម្ម​លើ​សេវា​ធនាគារ​ចល័ត​របស់ខ្លួន ដោយ​ទទួលបាន​ចំនួន៤៥% ស្មើនឹង​ចំនួន​អ្នកប្រើប្រាស់​ជាង២៣,០០០ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here