ផ្សារហ៊ុនលើពិភពលោកបានហក់ឡើងខ្ពស់ ខណៈតម្លៃប្រាក់ដុល្លារដាំក្បាលចុះ

ដោយៈ សាវុធ

ភ្នំពេញៈ ផ្សារហ៊ុនលើពិភពលោកបានហក់ឡើងខ្ពស់ ខណៈតម្លៃប្រាក់ដុល្លារបានធ្លាក់ចុះនៅពីថ្ងៃសុក្រនេះ បន្ទាប់ពីមន្រ្តីធនាគារកណ្តាលសហរដ្ឋអាមេរិក បានប្រកាសថានឹងមិនមានវិធានការណាមួយ ក្នុងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ នៅក្នុងប្រទេសរបស់ខ្លួននោះទេ។

ការកើនឡើងនៃផ្សារហ៊ុននៅទូទាំងពិភពលោកកើតឡើង ចំពេលសហរដ្ឋអាមេរិកកំពុងប្រទះនឹងកំណើនអតិផរណានៅក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

សន្ទស្សន៍ផ្សារហ៊ុនពិភពលោកMSCI ដែលជាសន្ទស្សន៍វាស់ស្ទង់ទីផ្សារហ៊ុនទូទាំ​ង​សកលលោក បានកើនឡើង០,៣ភាគរយក្នុងការជួញដូរនៅអឺរ៉ុប ដោយបន្ថែមការកើនឡើង ០,៤ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការធ្លាក់ចុះអស់ជាង៤ភាគរយចាប់តាំងពីដើមសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន STOXX Europe 600 បានកើនឡើង០,៦ភាគរយនៅក្នុងការជួញដូរភាគហ៊ុនដំបូង ខណៈពេលដែល FTSE 100 ដែលជាសន្ទស្សន៍ធំបំផុតរបស់អឺរ៉ុបបានកើនឡើង០,៧ភាគរយ។

ការកើនឡើងនេះ ក៏បានកើតនៅអាស៊ីផងដែរ ដែលភាគហ៊ុនរបស់ក្រុមហ៊ុន Nikkei ទីក្រុងតូក្យូបានកើនឡើង២,៣ភាគរយ ខណៈសន្ទស្សន៍ធំបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក នៅក្រៅប្រទេសជប៉ុន បានកើនឡើង០,៨ភាគរយ និងភាគហ៊ុនក្រុមហ៊ុនបន្ទះឈីបរបស់ចិនបានកើនឡើង២,២ភាគរយ។

ភាគហ៊ុននៅអាមេរិក បានចង្អុលបង្ហាញពីការកើនឡើងខ្ពស់នៅ Wall Street ដោយភាគហ៊ុនក្រុមហ៊ុន S&P 500 តកើនឡើង០,៦ភាគរយ ហើយភាគហ៊ុន Nasdaq កើនឡើង០,៨ភាគរយ។

បន្ទាប់ពីបានរក្សាស្ថិរភាពនៅអាស៊ីពេញមួយយប់ រូបិយប័ណ្ណអាមេរិកបានធ្លាក់ចុះ ធៀបនឹងរូបិយប័ណ្ណផ្សេងៗ ដោយសន្ទស្សន៍ប្រាក់ដុល្លារធ្លាក់ចុះ០,២ភាគរយ បន្ទាប់ពីការកើនឡើងខ្លាំងកាលពីពេលថ្មីៗនេះ។

លោកទេសាភិបាល Christopher Waller បានបង្ហាញថា អត្រាការប្រាក់នឹងមិនកើនឡើងទេ រហូតដល់អ្នកធ្វើគោលនយោបាយសម្រេចថា អតិផរណាខ្ពស់ជាងគោលដៅសម្រាប់រយៈពេលយូរ។

លោក Chris Weston ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនឈ្មួញជើងសា Pepperstone នៅទីក្រុងមែលប៊នបានសរសេរ នៅក្នុងលិខិតមួយផ្ញើទៅអតិថិជនថា “អតិផរណា វាមានបញ្ហាតិចតូចនៅថ្ងៃនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here