រដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី៥ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ

ដោយៈម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលសម្រេចដាក់ចេញ នូវវិធានការបន្ថែម សម្រាប់ជុំទី៥ ក្នុងគោលបំណង បន្តជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្មធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវី៥១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលគេទំព័រCambodiafinancialtimes.comទទួលនៅទី៣១ខែកក្កដាឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៣១ កក្កដានេះបានឲ្យដឹងថា នៅក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ នៅបន្តមានវត្តមាន និងបង្កនូវផលប៉ះពាល់ ដោយស្ថិតក្នុងស្មារតី បុរសកម្ម គួបផ្សំនឹងកិច្ចសហការ និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រជាជន និងវិស័យឯកជន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន៤ជុំជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងអាជីវកម្មធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

គិតមកដល់ពេលនេះ កម្ពុជាបានសម្រេចនូវលទ្ធផលវិជ្ជមាន គួរជាទីកត់សម្គាល់ ។ ជាក់ស្តែង ប្រជាជនទូទៅ ក៏ដូចជាធុរជន បាននិងកំពុងផ្លាស់ប្តូរទម្លាប់ និងឥរិយាបទសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ ក្នុងបរិបទនៃជំងឺកូវ៥១៩ហើយសម្រេចចិត្តធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ នៅតាម បណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសនិងចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិតនិងបំពេញសកម្មភាពអាជីវកម្មធុរកិច្ចជាបណ្តើរៗឡើងវិញ។

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា ទោះជាយ៉ាងនេះក្តី វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមាន៖ វិស័យកាត់ដេរវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ជាដើម នៅតែមិនទាន់អាចងើប និងរក្សាលំនឹងឡើងវិញបានពេញលេញនៅឡើយទេ។ ជាមួយគ្នានេះដែរ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយ ចំនួនធំក៏កំពុងបន្តប្រឈម នឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងបរិការណ៍នេះ ដោយពិនិត្យលើទិដ្ឋភាពនៃការវិវឌ្ឍ នៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម ទាំងក្នុងក្របខ័ណ្ឌសកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម សម្រាប់ជុំទី៥ ក្នុងគោលបំណង (). បន្តជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្មធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវី៥១៩ និង () បន្តជួយសម្រាល បន្ទុកជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។ វិធានការជុំទី ៥ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គពាក់ព័ន្ធ រួមមាន ទី១ ធានាការបន្តជួយវិស័យកាត់ដើរវាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យ ទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here