ដោយៈ សាវុធ
ភ្នំពេញៈ គ្រប់អាជីវកម្មត្រូវការប្រាក់ដើម្បីដំណើរការ ហើយម្ចាស់អាជីវកម្មខ្នាតតូចត្រូវផ្ដោត និងការយកចិត្តទុកដាក់បន្ថែម ទៅលើអាជីវកម្មរបស់ពួកគេ។ ទាំងនេះគឺជាចំណុចទាំងប្រាំ ដែលជួយឲ្យអាជីវកម្មខ្នាតតូចរបស់អ្នក មានភាពប្រសើរឡើង និងមានភាពចំណេញជាងមុនៈ
ទី១) ផ្សព្វផ្សាយនិងការទំនាក់ទំនង
កេរ្ដ៍ឈ្មោះរបស់អ្នកនៅបណ្ដាញផ្សេង ដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមទាំងវេបសាយរបស់អ្នក។ នៅប្រទេសកម្ពុជា ម្ចាស់អាជីវកម្មខ្នាតតូចភាគច្រើន មិនសូវឲ្យតម្លៃទៅលើការផ្សាយពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានផលិតផលល្អដែលគ្រប់គ្នាត្រូវការប៉ុនណាក្ដី ប៉ុន្តែអ្នកមិនផ្សព្វផ្សាយពីផលិតផល ដែលអ្នកមាននោះទេ នោះមិនមានអ្នកណាស្គាល់នោះទេ។
ទី២) ផ្ដោតទៅលើបទពិសោធន៍របស់អតិថិជន
អតិថិជនណា ដែលទិញផលិតផល ឬមួយក៏សេវារបស់អ្នកពួកគេ គឺជាមូលហេតុដែលអ្នកបានទទួលប្រាក់ចំណេញមក។ បទពិសោធន៍ល្អរបស់អតិថិជន នឹងនាំឲ្យអាជីវកម្មរបស់អ្នកមានភាពស្មោះត្រង់ និងទទួលស្គាល់ ព្រមទាំងមានការចំណេញប្រាក់ថែមទៀត។ អ្នកត្រូវតែកំណត់អាទិភាព ទៅកាន់ផលិតផលរបស់អ្នក និងអតិថិជនរបស់អ្នកផងដែរ។
សូមចងចាំថា ប្រសិនបើអ្នកមិនបង្កើតអ្វី ដែលពួកគេមិនត្រូវការ និងចង់បានទេ ណានោះ អាជីវកម្មរបស់អ្នកនឹងជួបប្រទះនឹងការបិទទ្វាបាន។
ទី៣) តាមដាននិងបង្ហាញអំពីការចំណាយប្រាក់របស់អ្នក
ការចាប់ផ្ដើមអាជីវកម្មមានហានិភ័យច្រើន ប៉ុន្តែមានរឿងមួយទៀតគឺអាស្រ័យទៅលើរបៀប ដែលអ្នកប្រើប្រាស់ប្រាក់របស់អ្នក។ យោបល់ពីពួកយើងគឺថា អ្នកគួតែមានការប្រុងប្រយ័ត្ន អំពីហិរញ្ញវត្ថុរបស់អ្នក ហើយអ្នកគួតែមានការសម្រចចិត្តឲ្យច្បាស់ រាល់ការចំណាយរបស់អ្នក ដែលអាចជួយដល់ការចំណាយរបស់អ្នក។
ទី៤) ប្រើធនធានដែលល្អ
អ្នកត្រូវតែវាយតម្លៃ ពីការទទួលបានលទ្ធផលល្អ ពីបុគ្គលិកនិងធនធានរបស់អ្នក។ កុំជួលអ្នកណាដែលនាំឲ្យ អ្នកនូវលទ្ធផលមិនល្អ ដែលមិនបញ្ចេញឲ្យអស់នូវភាពសមត្ថភាពរបស់ពួកគេ។ អ្នកត្រូវធ្វើដូចនេះ ពីព្រោះអ្នកមិនអាចចំណាយទៅលើអ្វី ដែលឥតប្រយោជន៍ នៅក្នុងអាជីវកម្មខ្នាតតូចបានច្រើនទេ។
ក្នុងនាមជាម្ចាស់អាជីវកម្ម នឹងអាជីវកម្មខ្នាតតូចមួយរូប អ្នកត្រូវតែជម្រុញ និងលើកទឹកចិត្តបុគ្គលិករបស់អ្នក ដើម្បីឲ្យពួកគាត់ចែករំលែក និងផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នកផងដែរ។
ទី៥) ជានិច្ចជាកាលត្រូវតែគិតពីអ្វីដែលនាំផលប្រយោជន៏ដល់អាជីវកម្មអ្នក
ដើម្បីបង្កើនឲ្យប្រាក់ចំណូលរបស់អ្នកកើនឡើង គឺត្រូវតែស្វែងរកអ្វីដែលល្អជានិច្ច។ ម្ចាស់អាជីវកម្មគឺជាទូទៅ តែងតែជួសជុល និងដោះស្រាយបញ្ហាអ្វីមួយដោយខ្លួនឯងដោយសារតែការជួលមនុស្សមកធ្វើការទាំងនោះ គឺត្រូវការចំណាយប្រាក់ច្រើន។ ការធ្វើអ្វីដែលនាំឲ្យមានផលល្អ មិនមែនត្រូវតែចំណាយលុយនោះទេ ប៉ុន្តែអ្នកអាចស្វែងរកវិធីផ្សេង ដើម្បីទទួលបានតម្លៃដូចគ្នា ដែលមានចំណាយប្រាក់អស់តិច។
ក្រុមហ៊ុនរបស់អ្នក ត្រូវយល់ពីអ្វីដែលធ្វើឲ្យអាជីវកម្មរបស់អ្នក មានលក្ខណៈប្លែកនិងខុសពីក្រុមហ៊ុនឬអាជីវកម្មដទៃ។
ជាចុងក្រោយប្រាក់ចំណេញនៃអាជីវកម្ម គឺអាស្រ័យទៅលើរបៀប និងការគ្រប់គ្រងរបស់អ្នក ដែលជាម្ចាស់អាជីវកម្ម ដោយអនុវត្តតាមគំនិត ដែលពួកយើងបានធ្វើការស្រាវជ្រាវជូន។ បន្ទាប់ពីនេះ វាអាចធ្វើឲ្យអាជីវកម្មរបស់អ្នកតំណើរការនិងរក្សា អតិថិជនបានយ៉ាងល្អ នោះអ្នកនឹងទទូលបានការជោគជ័យ និងទទួលបានការចំណេញច្រើន៕ Spean៕