NBC ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ធនាគារ​ធំ​មួយ​នៅ​កម្ពុជា​សម្រាប់​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ធនាគារ អេស ប៊ី អាយ លី ហួរ (SBI Ly Hour Bank) ដែលជា​ធនាគារពាណិជ្ជ​ធំ​មួយ សម្រាប់​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា DLT (RippleNet) ប្រកប ដោ យ​សុវត្ថិភាព​ខ្ពស់ ឆាប់រហ័ស និង​ភាពងាយស្រួល។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ។

ធនាគារ អេស ប៊ី អាយ លី ហួរ គឺជា​ធនាគារពាណិជ្ជ​ដំបូង​គេ​បង្អស់ ដែល​ទទួលបាន​ការអនុញ្ញាតិ ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា BlockChain សម្រាប់​ការផ្ទេរ​ប្រាក់​អន្តរជាតិ។ ជាធម្មតា​អតិថិជន​ត្រូវ​រង់ចាំ​ចន្លោះ ពី២ទៅ៣ថ្ងៃ​ក្នុងការ ផ្ទេរ/ទទួល​ប្រាក់ ទៅ/ពី​ក្រៅប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយ​បច្ចេកវិទ្យា​ថ្មី​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា DLT រាល់​អតិថិជន​អាចធ្វើ​ការ ផ្ទេរ/ទទួល ប្រាក់​ក្នុង​ពេលវេលា​ជាក់ស្តែង ប្រកបទៅដោយ​សុវត្ថិភាព និង​មាន​ភាព​ស្រួល​បំផុត។ បច្ចុប្បន្ននេះ អតិថិជន​ធនាគារ អេស ប៊ី អាយ លី ហួរ អាចធ្វើ​ការផ្ញើរ​ប្រាក់​ចេញទៅ​ប្រទេស​វៀតណាម ហើយ​សម្រាប់​អ្នកទទួល គឺអាច​ទទួល​ប្រាក់​បានត្រឹមតែ​រយៈពេល១ម៉ោង​ប៉ុណ្ណោះ។

ធនាគារ អេស ប៊ី អាយ លី ហួរ នឹង​បន្ត​បន្ថែម​ទីផ្សារថ្មីៗឲ្យ​កាន់តែច្រើន​ដើម្បី​បម្រើ​អតិថិជន។

ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា DLT អនុញ្ញាត​ឲ្យ​សមាជិក​ទាំងអស់ ធ្វើការ​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ និង​កត់ត្រា​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​ប្រកបដោយ​សុវត្ថិភាព ដោយ​មិន​ចាំ​បា ច់​ពឹង​ផ្អែកទៅលើ​អន្តរការី​នោះទេ។ គ្រប់​ប្រតិបត្តិការ​ទាំងអស់ គឺមាន​សភាព​លឿន​ជាង​មុន​ប្រកបទៅដោយ​សុវត្ថិភាព និង​តម្លាភាព។

លោក​អ៊ុត សឿង​អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បាន​បញ្ជាក់ថា សេវាកម្ម​ថ្មី​នេះ គឺ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ក្នុងការ​ផ្ទេរប្រាក់​តាម​ពេលវេលា​ជាក់ស្តែង​និង​ចំណាយ​ថិ​វ​ការ​អស់​តិច។

លោក​បាន​ថ្លែងបន្តថា អតិថិជន អាច​ផ្ទេរប្រាក់​បានភ្លាមៗ តាមរយៈ​ដៃគូរ​ធនាគារ​របស់​យើង។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ​គឺ ការតភ្ជាប់​នេះ​អនុញ្ញាតិ​ឲ្យ​អតិថិជន​ដែលមាន​គណនី​បាគង ផ្ទេរប្រាក់​តាមរយៈ​គណ​នី របស់​ពួកគាត់​បានភ្លាមៗផងដែរ។

បាគង គឺជា​ប្រព័ន្ធ​ទូទាត់​តាម​ទូរស័ព្ទដៃ ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា” ។

ធនាគារ អេស ប៊ី អាយ លី ហួរ នឹង​បន្ត​ជម្រុញ​នាំចូល​បច្ចេកវិទ្យាថ្មីៗ មក​ក្នុង​ប្រ ទេស​ដើម្បី​បម្រើប្រជាជន​កម្ពុជា ក៏ដូចជា កសាង​សមត្ថភាព​ធនធានមនុស្ស ក្នុងស្រុក​ដោយ​ស្រូបយក​បច្ចេកវិទ្យាថ្មីៗ និង​ការផ្លាស់ប្តូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here