រដ្ឋាភិបាលកូរ៉េផ្តល់ជំនួយដល់កម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជូនគ្រឿង បរិក្ខាពេទ្យជាទឹកប្រាក់ស្មើនឹង៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងជំនួបជាមួយនឹងលោកស្រីសឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េលោក ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) បានមានប្រសាសន៍ថារដ្ឋាភិបាលកូរ៉េបានសម្រេចជួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់ជូននូវគ្រឿងបរិក្ខារពេទ្យ មានទឹកប្រាក់ស្មើនឹង៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីរដ្ឋលេខាធិការ សឿង រដ្ឋចាវី បានវាយតំលៃខ្ពស់ចំពោះការសំរេចចិត្តរបស់ រដ្ឋាភិបាលកូរ៉េ ដោយបានផ្តាំផ្ញើរថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះសណ្តានចិត្ត និងការគិត គូរយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់នូវជំនួយដល់កម្ពុជាក្នុងគ្រាកំពុងត្រូវ ការជំនួយជាចាំបាច់។

ក្នុងនាមជាមិត្ត និងដៃគូដ៏សំខាន់របស់កម្ពុជា សាធារណរដ្ឋកូរ៉េកន្លងមកបានជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែង ដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយយល់យ៉ាងច្បាស់ថា យើងមិនអាចមានសុវត្តិភាពបានទេ នៅពេលមនុស្សជុំវិញខ្លួនយើងគ្មានសុវត្តិភាព យើងនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ឋ ជាមួយកម្ពុជាជាសាមគ្គីភាពដើម្បីលុបបំបាត់នូវវីរុសកូវីដ។

បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅដើមឆ្នាំមុននេះ រដ្ឋាភិបាលកូរ៉េបានបរិច្ចា​ក​ភ្លាមៗនូវថវិកាចំនួន ២០ម៉ឺនដុល្លាអាមេរិក និងឧបករណ៍ធ្វើតេសរកមេរោគ ដែលមានតំលៃស្មើនឹង ១០ម៉ឺនដុល្លាអាមេរិច ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅខែឧសភាឆ្នាំ២០២០កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here