ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ប្រព័ន្ឋជំនឿងនិងការអប់រំចំនួន៣មានឥទ្ឋិពលលើការផ្លាស់ប្តូររវបៀបគិត និងការអភិវឌ្ឍនក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន តើអ្វីជាមូលហេតុនៅពីក្រោយមូលដ្ឋានដែល រារាំងការឈានឡើងរបស់អ្នក។
លោកឡេង សំអាតសហស្ថាបនិកក្រុមហ៊ុនProperty Lion Asiaបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា មនុស្សដែលពិបាកផ្លាស់ប្តូរវាសនាបំផុតនោះ គឺដោយសាគាត់ជាប់គាំងនូវប្រព័ន្ធជំនឿចាស់ៗរបស់គាត់មានដូចជា
- Education: ការរៀនសូត្រពីមុនរបស់គាត់មានដូចជា
– ការអបរំក្នុងគ្រួសារៈ តើអ្នកទទួលផ្នត់គំនិតបែបណាពីគ្រួសារនិងចាស់ទុំរបស់អ្នក
– ការសិក្សាពីសាលាៈ សាលាបានបង្រៀនអ្វីខ្លះដល់អ្នក
– ការរៀនសូត្រពីសង្គមៈ តើសង្គមខាងក្រៅបានផ្តល់អ្វីខ្លះ ដល់អ្នកហើយទទួលបានអ្វី ខ្លះ។
- Environment: របៀបរបបនៃការរស់របស់អ្នកនៅក្នុងមជ្ឍដ្ឋានជុំវិញ
– តើរបៀបរបបនៃការរស់នៅ ក្នុងគ្រួសាររបស់អ្នកយ៉ាងម៉េចដែរ មនុស្សក្នុងគ្រួសារអ្នកជាមនុស្សបែបណា។
– តើការសេពគប់មិត្តភ័ក្រនៅសាលារបស់អ្នកយ៉ាងម៉េចដែរ
– តើបរិបទសង្គមនៃរស់នៅរបស់អ្នកយ៉ាងម៉េចដែរ
- Experience: បទពិសោធន៍អ្វីខ្លះដែលអ្នកទទួលបាន
– គ្រួសារអ្នកផ្តល់បទពិសោធន៍អ្វីខ្លះ ដល់អ្នកភាពឈឺចាប់ឬក្តីរីករាយអ្វីខ្លះ
– សាលារៀនបានបន្សល់អ្វីខ្លះអោយអ្នកចងចាំ
– សង្គមបានផ្តល់បទពិសោធន៍អ្វីខ្លះដល់អ្នក
លោកឡេង សំអាតបានបន្តថា យើងលើកយកករណីសិក្សាមួយពីសត្វដំរី យើងដឹងហើយថា ដំរីជាសត្វដែលមានមាឌធំនិងកំលាំងខ្លាំងមហិមា កាលពីដំរីនៅតូចគេបានយកច្រវាក់ ឬខ្សែរពួមួយយ៉ាងមាំមកចង នៅជើងរបស់វាជាមួយដើមឈើ ឬបង្គោលដ៍រឹងមាំមួយ។ ពីមួយថ្ងៃទៅមួយថ្ងៃកូនដំរីនោះ តែងតែរើបំរាស់ហើយរើបំរាស់ទៀត ព្រមទាំងមានការឈឺចុកចាប់យ៉ាងខ្លាំង។ នៅត្រង់ចំនុចជើងដែលគេចងវានោះ តែទោះជារើបំរាស់យ៉ាងណាក៏ នៅតែមិនរួចរហូតដល់ថ្ងៃមួយវាឈប់រើបំរាស់ហើយ ក្នុងចិត្តវាគិតថាទៅលែងរួច ហើយបន្ទាប់មកវាក៏កំណត់ថា មិនអាចទៅរួចទេទោះវាពេញវ័យ ហើយកំលាំងខ្លាំងមហិមាយ៉ាងណាក៏ដោយ។
ដំរីនោះដដែលពេលវាពេញវ័យ គេយកវាទៅអូសឈើឬឧបករណ៍ផ្សេងៗ ដែលមានទំងន់រាប់រយគីឡូក្រាមវាអូសរួចដែរ។ ចំណែកប្រមោយវាវិញ លើកបានទំងន់រាប់សិបគីឡូឯណោះ។ សំនួរសួរថាហេតុអ្វីបានដំរី ដែលមានសក្តានុពលខ្លាំងបែបនឹងហើយសុខចិត្តមកជាប់ចំណងបែបនេះ? ចំលើយគឺមកពីប្រពន័្ធជំនឿ និងផ្នត់ទំលាប់ចាស់ៗរបស់វានឹងឯង។
លោកបន្តថា “វាសនារបស់អ្នកនៅថ្ងៃស្អែកត្រូវពឹងផ្អែកលើការគិត ការសំរេចចិត្ត និងសកម្មភាពរបស់អ្នកនៅថ្ងៃនេះតែប៉ុណ្ណោះ”។លោកបន្តថា “សូមកុំលង់លក់ជាមួយអតីតកាល ហើយកុំទាន់ត្រេកត្រអាលជាមួយអនាគត អ្នកត្រូវរស់នៅជាមួយថ្ងៃនេះ គិតនិងធ្វើសកម្មភាពអោយបានល្អនោះ អនាគតបវរនឹងរង់ចាំអ្នកនៅថ្ងៃខាងមុខ៕