NBC អនុម័ត​ឲ្យ​ធនាគារ​ហត្ថា​បង្កើន​ទុន២៥លាន​ដុល្លារ​បន្ថែមទៀត​ដើម្បី​ជួយជំរុញ​កំនើនសេដ្ឋកិច្ច

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់​NBC បានអនុម័ត​ឲ្យ​ធនាគារ​ហត្ថា​បង្កើន​ទុន២៥លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ផ្តល់​ឥណទាន​ជូន​ដល់​អតិថិជន។

ប្រធាន​អគ្គនាយក​ធនាគារ​ហត្ថា​លោក​ឧកញ៉ា​ហួត អៀង​តុង​បាន​មានប្រសាសន៍ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា ធនាគារ​ទើប​ទទួលបាន​ការអនុម័ត​យល់ព្រម ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​ទូ​ន​របស់ខ្លួន២៥លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ផ្តល់​ឥណទាន​ជូន​ដល់​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ឲ្យ​មាន​សកម្មភាព​ក្នុង​សេដ្ឋកិច្ច ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា​ងើប​ឡើងវិញ​ក្រោយពី​វិបត្តិ​កូ​វីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ដើមទុន​ថ្មី​នេះ​នឹង​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ឲ្យ​មាន​សកម្មភាព និង​អភិវឌ្ឍន៍​បាន​កាន់តែ​ប្រសើរ ព្រោះ ​SME ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ” ។លោក​បន្តថា “នៅពេល​សកម្មភាព​អាជីវកម្ម របស់​ក្រុមហ៊ុន​មួយ​ដំណើរ​ការល្អ នឹង​ផ្តល់​ការងារ​ងារ​ច្រើន​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ផលិតភាព​ក្នុង​សេដ្ឋកិច្ច​មាន​ភាពរសរវើក និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​កើនឡើង” ។

លោក​ឧកញ៉ា​ហួត អៀង​តុង​បាន​បន្តថា អ្វី​ដែលជា​ការងារ​ស្នូល​របស់​យើង ចង់​ផ្តល់​ឥណទាន​កាន់តែច្រើន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បានទទួល​ទុន​ច្រើន ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ប្រកបដោយ​គុណភាព និង​បញ្ចៀស​បាន​នូវ​ហានិភ័យ ព្រោះ​យើង​តែងតែ​នៅ​ជាមួយ​អតិថិជន ដើម្បី​ផ្តល់​ការប្រឹក្សា វិភាគ​ពី​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ ដើម្បី​ឲ្យ​អតិថិជន​របស់​យើង​បានទទួល​ជោគជ័យ​ផងដែរ។

ធនាគារ​ហត្ថា​មាន​ការិយាល័យ​ទូទាំងប្រទេស​ចំនួន១៧៧ មាន​បុគ្គលិក​ចំនួន៥៦០០នាក់ និង​មាន​ទ្រព្យសកម្ម​កើនឡើង​ប្រមាណ១៥០០លាន​ដុល្លារ​អាមេរិក។

អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា លោក​ជា ចាន់តូ​ធ្លាប់បាន​មានប្រសាសន៍ថា សុខភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា នៅតែមាន​ភាពល្អប្រសើរ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ផ្តល់​ការលើកទឹកចិត្ត និង​គាំទ្រ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឲ្យ​ទទួលបាន​នូវ​ការអនុវត្ត​ល្អ ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​ការផ្តល់​ឥណទាន និង​ការដាក់​ប្រាក់​បញ្ញើរ ប្រកបដោយ​មូលដ្ឋាន​វិជ្ជាជីវៈ​និង​ក្រម​សីល​ធ៌​ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here