កម្ពុជានាំចេញផលិតផលកសិកម្មបានទឹកប្រាក់ជាង២០០០លានដុល្លារក្នុងរយៈ ពេល៤ខែដើមឆ្នាំនេះ

          ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ មានទំហំប្រាក់ប្រមាណ២,០៩ពាន់លានដុល្លារអាមេរិក បើទោះបីជា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានជួបប្រទះនឹងជំងឺឆ្លងរាលដាលនៃកូវីដ១៩ក្នុងសហគមន៍ក្ដី ។ នេះបើតាមលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទ។

លោកបានឱ្យដឹងថា វិស័យកសិកម្មកម្ពុជា ពិតបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងវិបត្តិនៃកូវីដ១៩ ដោយក្រសួងបានជំរុញ និងធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា ពីការធ្វើដោយផ្គត់ផ្គង់ជាលក្ខណៈគ្រួសារ ទៅជាកសិកម្មបែបទីផ្សារទំនើបវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្រសួងកសិកម្ម ក៏បានដាក់ចេញនូវវិធានការណ៍ និងគោលការណ៍ជាបន្តបន្ទាប់ ហើយកម្ពុជាក៏បានស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ជាក់ស្ដែងពីប៉ុន្មានថ្ងៃមុននេះ គយចិនបានអនុញ្ញាតឱ្យកម្ពុជា នាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារ ដ៏ធំមួយនេះផងដែរ ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ការនាំចេញរបស់កម្ពុជា។ ទន្ទឹមនឹងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសធំៗនៅលើពិភពលោក ដូចជាចិន កូរ៉េ ជាដើមគឺសុទ្ធតែជាសញ្ញាវិជ្ជមាន ដែលអាចបង្កើនទំហំពាណិជ្ជកម្ម និងបើកទីផ្សារសម្រាប់ផលិ​តផលកសិកម្មនិងផលិតផលផ្សេងទៀតរបស់កម្ពុជាផងដែរ ។

យោងតាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា វិស័យកសិកម្មត្រូវបានរំពឹងថានឹងកើនឡើង១,៣ភាគរយនៅក្នុងឆ្នាំ២០២១នេះ និង១,២ភាគរយនៅក្នុងឆ្នាំ២០២២ ដោយមានការកើនឡើងនៃផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម និងការហក់ឡើងនៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here