វិស័យឧស្សាហកម្មបាននិងកំពុងជំរុញសេដ្ឋកិច្ចជប៉ុនឱ្យរើបឡើងវិញ

ដោយៈ ម៉ាណេត

ក្រុងតូក្យូៈ ឧស្សាហកម្មរបស់ប្រទេសជប៉ុន បានបង្ហាញពីការកើនឡើងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងខែមីនា ស្របពេលកំណើននៃផលិតកម្មរថយន្តបាន និងកំពុងជួយដល់ការរើបឡើងវិញនៃសេដ្ឋកិច្ច ដែលបានធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

ការកើនឡើងនៃវិស័យឧស្សាហកម្ម នឹងកាត់បន្ថយការព្រួយបារម្ភអំពីផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច ដែលកំពុងមានលើវិស័យផលិតកម្ម នៅក្នុងប្រទេសសេដ្ឋកិច្ចធំលំដាប់ទី៣នៅលើពិភពលោកមួយនេះ ដែលកំពុងងើបឡើងវិញ ដោយសារតែតម្រូវការនៅក្រៅប្រទេសខ្លាំង ជាពិសេសពីប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យដាច់ដោយឡែកមួយបានបង្ហាញថា អត្រាគ្មានការងារធ្វើបានធ្លាក់ចុះពីខែមុន ដែលជាសញ្ញានៃភាពរឹងមាំ នៃលក្ខខណ្ឌការងារ ខណៈពេលដែលតម្លៃទំនិញប្រើប្រាស់នៅទីក្រុងតូក្យូបានធ្លាក់ចុះ ដោយមិននឹកស្មានដល់ នៅក្នុងខែមេសា ដោយសារតែការកាត់បន្ថយថ្លៃសេវាទូរស័ព្ទចល័ត ដោយក្រុមហ៊ុនដឹកជញ្ជូនធំៗ។

ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែមេសា) បានបង្ហាញថា វិស័យរោងចក្របានកើនឡើង២,២ភាគរយ នៅក្នុងខែមីនា បើប្រៀបធៀបទៅនឹងខែមុន ដែលបានកើនឡើង ដោយផលិតកម្មរថយន្ត និងការកើនឡើងខ្ពស់នៃសារធាតុគីមីសរីរាង្គ និងមិនសរីរាង្គ។

ការកើនឡើង ដែលផ្ទុយពីការធ្លាក់ចុះ១,៣ភាគរយកាលពីខែមុន គឺល្អប្រសើរជាងការព្យាករណ៍ធ្លាក់ចុះ២ភាគរយ ក្នុងការស្ទង់មតិរបស់សេដ្ឋវិទូរ៉យទ័រ។

លោក Ayako Sera អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន Sumitomo Mitsui Trust Bank បាននិយាយថា “ការព្រួយបារម្ភ គឺថាតើនិន្នាការនេះ អាចបន្តទៅមុខបានយូរ”បានទេ។លោកបានថ្លែអថា “វាចាំបាច់ត្រូវយកចិត្តទុកដាក់ថា តើការកាត់បន្ថយតម្រូវការកំពុងដាក់សម្ពាធធ្លាក់ចុះលើកំណើ នាពេលអនាគត ខណៈការដាក់ទីក្រុងក្នុងគ្រាអាសន្នត្រូវបានប្រកាសនៅទីក្រុងតូក្យូ និងអូសាកា”។

ទិន្នន័យបានបង្ហាញថា អ្នកផលិត ដែលត្រូវបានស្ទង់មតិដោយក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មរំពឹងថា ទិន្នផលនឹងកើនឡើង៨.៤ ភាគរយទៀតនៅក្នុងខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here