ស្ថាប័នជាតិចំនួនពីររបស់កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចុះអនុស្សរណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បូរួមចំណែកក្នុងការជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន។

ពិធីចុះអនុស្សរណៈយោគយល់នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោកសុខ ពុទ្ធិវុធរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

គោលបំណងនៃការចុះអនុស្សរណៈយោគយល់នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិ​បត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លើផ្នែកពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យកាន់តែប្រសើរឡើង ដែលនឹងរួមចំណែកក្នុងការជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងបរិយា​ប័ន្ន សំដៅរួមចំណែកគាំទ្រដល់ការអនុវត្តន៍ គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ អនុស្សរណៈយោគយល់នេះ ក៏ជាថ្នាលសម្រាប់ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់មន្ត្រីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ ដើម្បីអនុវត្តការងារផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការនិងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here