កម្ពុជាបន្តចូលរួមពិព័រណ៌នាំចូលអន្តរជាតិតាមប្រព័ន្ធអនឡាញ

          ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជានឹងបន្តចូលរួមពិព័រណ៌នាំចូលអន្តរជាតិចិន លើកទី៤ ពីចម្ងាយ (អនឡាញ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងសេចក្តីជូនដំណឹងចុះនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងពាណិ​ជ្ជកម្មបានលើកឡើងថា ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៌ពិភពលោក និងពព័រណ៌ពាណិជ្ជកម្មអន្តរជាតិ សម្រាប់ព្រឹត្តការណ៍ខាងលើ កម្ពុជានឹងរៀបចំចូលរួមពីចម្ងាយ ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាតាមប្រព័ន្ធអនឡាញ ជាអន្តរជាតិ និងមានការចាត់បញ្ជូនក្រុមហ៊ុនកម្ពុជាដែលមានសាខា ឬតំណាងចែកចាយផលិតផល និងសេវានៅប្រទេសចិនស្រាប់ ទៅចូលរួមដោយផ្ទាល់ដែលមានស្តង់នៅក្នុងតំបន់ពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតកម្បុជា និងផ្សព្វផ្សាយអំពីឱកាសវិនិយោគ និងអូសទាញវិនិយោគិនបរទេសឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ជូនដល់ក្រុមហ៊ុនឯកជន ដែលធ្វើធុរកិច្ចនៅកម្ពុជា ហើយមានសាខា ឬតំនាងចែកចាយនៅប្រទេសចិនស្រាប់ និងមានបំណងចូលរួមពិព័រណ៌នាំចូលអន្តរជាតិចិនខាងលើនេះ ឬមានគម្រោងស្វែងរកដៃគូវិនិយោគ ឬត្រូវចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា ជាមួយបណ្តាប្រទេសដែលបានចូលរួម គឺអាចមកបំពេញបែបបទ និងផ្ញើរគម្រោងរបស់ខ្លួន មកនាយកដ្ឋានកិច្ចកាពិរព័រណ៌ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មឲ្យបានមុនថ្ងៃទី៧ ខែឧសភា ជាកំនត់ដើម្បីក្រសួងធ្វើការសម្របសម្រួលជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here