តើ​គ្រឹះស្ថាន​ធនាគារ​ដំណើរការបាន​ដោយ​របៀប​ណា?

ដោយៈ សាវុធ

ភ្នំពេញៈ នាពេល​បច្ចុប្បន្ននេះ វិស័យ​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន ដែល​ធ្វើឱ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក៏មាន​ចំនួន​ច្រើន​ដែរ។ តើ​អ្នក​ចង់ដឹង​ទេ​ថា គ្រឹះស្ថាន​ធនាគារ​ប្រតិ​ប​ត្ដិ​ការ​យ៉ាងដូចម្ដេច? ហើយ​ដំណើរការបាន​ដោយ​របៀប​ណា?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាធម្មតា​ប្រតិ​ប​ត្ដិ​ការ​ចម្បង​របស់​ធនាគារ គឺ​ទទួល​ប្រាក់​បញ្ញើ​ពី​អ្នក ដែល​មិនមាន​ត​ម្រួ​វ​ការ​ហើយ​ផ្ដល់ប្រាក់​កម្ចី អោយទៅ​អ្នក​ដែលមាន​តម្រូវការ។ ទាំងពីរ​នេះ​ជា​ប្រតិ​ប​ត្ត​ការ ដែល​យើង​មើលឃើញ​ដូចជា

ទី១ធនាគារ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន

នៅពេលដែល​អតិថិជន​មាន​លុយ​ច្រើន ប៉ុន្ដែ​មិនដឹង​ទុកដាក់​នៅឯណា ដើម្បី​ទទួលបាន​សុវត្ថិភាព​ហើយ​ចំណេញ​ទៀត​នោះ គាត់​ក៏​យកប្រាក់​នោះ​ទៅ​ដា​ក់នៅ​ធនាគារ ដើម្បី​ទទួលបាន​ការប្រាក់។ ប្រាក់​ដែល​អ្នក​យកទៅដាក់​នៅ​ធនាគារ​ត្រូវបាន​គេ​ហៅថា ប្រាក់​បញ្ញើ។

ប្រាក់​បញ្ញើ​នេះ មានន័យថា​អ្នក​មិនមាន​តម្រូវការ ក្នុងការ​ប្រើប្រាស់​វា​ទេ ទើប​អ្នកយក​វា​ទៅអោយ​ធនាគារ​ជួយ​រកស៊ី​អោយ​អ្នក ដោយ​អ្នកនឹង​ទទួលបាន​ប្រាក់ចំណេញ​តិចតួច​ពី​ការរកស៊ី​នោះ ពោលគឺ​អ្នកទទួលបាន​ការប្រាក់​ពី​ការដាក់​ផ្ញើ​នេះ។

ធនាគារ​ផ្ដល់ប្រាក់​កម្ចី​ទៅអោយ​អតិថិជន

តើ​អ្នកដឹង​ទេ​ថា​ធនាគារ​បាន​ប្រាក់​មកពីណា ទៅអោយ​អ្នកមាន​តម្រូវការ​ខ្ចីលុយ? ប្រាក់​ដែល​ធនាគារ​ផ្ដល់​កម្ចី គឺ​បានមកពី​ប្រាក់​បញ្ញើ​អតិថិជន ដែល​បាន​យកប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ បន្ទាប់មក​ធនាគារ​បា​ន​យកប្រាក់​នោះ​ទៅអោយ អតិថិជន​ដែល​ចង់​ខ្ចីប្រាក់ ហើយ​ធនាគារ​ក៏បាន​យកការប្រាក់​ពី​អតិថិជន​អ្នក​ខ្ចី​ផងដែរ។

អ្នក​ប្រហែលជា​ឆ្ងល់​ហើយ​មែន​ទេ​ថា ពេល​ធនាគារ​ផ្ដល់​កម្ចី​គាត់​បានការ​ប្រាក់​មក​មែ​ន ប៉ុន្ដែ​គាត់​ក៏ត្រូវ​បង់​ការប្រាក់​នោះ ទៅអោយ​អ្នក​ដែល​បាន​ផ្ញើ​ប្រាក់ នៅ​ធនាគារ​គាត់​ដែរ តើ​ធនាគារ​ចំណេញ​អ្វី? ចូរ​ក្រឡេក​ទៅ​មើល​អត្រា​ការប្រាក់ ដែល​ធនាគារ​បានអោយ​ទៅ​អតិថិជន​ដែល​បានដាក់​ប្រាក់​បញ្ញើ និង​អត្រា​ការប្រាក់​នៃ​ប្រាក់កម្ចី ដែរ​ធនាគារ​នឹង​ផ្ដល់​ទៅ​អ្នក​ខ្ចី​វិញ​អ្នក នឹង​បានដឹង​ច្បាស់​ពី​ប្រាក់ចំណេញ​ដែល​ធនាគារ​ទទួលបាន។

ប្រតិ​ប​ត្ដិ​ការ​របស់​ធនាគារ វា​ប្រៀបដូចជា​ពាក្យស្លោក​ខ្មែរ​យើង​មួយ​ឃ្លា ដែល​ពោលថា “ធ្វើ​នំ​មិនចាំបាច់​មាន​ម្សៅ”អញ្ចឹង​យកលុយ​គេ​មក​ធ្វើ​ទុន​រកស៊ី៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here