ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​វិនិយោគិន​ត្រូវការ​ឯកសារ​អ្វីខ្លះ​ដើម្បី​អាចជួញដូរ​ភាគហ៊ុន​បាន?

ដោយៈ សាវុធ

ភ្នំពេញៈ វិនិយោគិន​គ្រប់រូប ដែលមាន​អាយុ​ចាប់ពី១៥ឆ្នាំ​ឡើងទៅ និង​មាន​អត្តសញ្ញាណ​បណ្ណ (សម្រាប់​ជនជាតិខ្មែរ) ឬ​លិខិតឆ្លងដែន(សម្រាប់​ជនបរទេស) អាច​បើក​គណនី​ជួញដូរ​បាន។

លោកអ្នក​អាច​ចាប់ផ្ដើម​វិនិយោគ នៅពេលដែល​លោកអ្នក​គិតថា​ខ្លួន​មានលទ្ធភាព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ មានចំណេះដឹង​និង​ជំនាញ​គ្រប់គ្រាន់​ក្នុងការ​ជួញដូរ និង​អាច​រ៉ាប់រង​នូវ​ហានិភ័យផ្សេងៗដែល​អាច​កើតមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ្នក​មិន​តម្រូវឱ្យ​ឆ្លងកាត់​ការវាយតម្លៃ​គុណ​វុ​ឌ្ឈិ​ណាមួយ​ឡើយ ដើម្បី​អាច​ជួញដូរ​មូល​ប​ត្រ ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (ផ.ម.ក.)។ ប៉ុន្តែ លោក អ្នក​គួរ​មាន​យ៉ាងហោចណាស់ នូវ​ចំណេះដឹង​មូលដ្ឋាន​មួយចំនួន ទាក់ទង​នឹង​ការវិនិយោគ​ហិរញ្ញវត្ថុ​និង​ការជួញដូរ​មូល​ប​ត្រ ព្រមទាំង​ការយល់ដឹង​ពី​ហានិភ័យ​ដែល​អាច​កើតមាន ដើម្បី​ធានាបាន​នូវ​ការសម្រេចចិត្ត​វិនិយោគ​ដែល​ត្រឹមត្រូវ។

ផ.ម.ក. មិន​កំណត់​ដើមទុន​អប្បបរមា​សម្រាប់​ការវិនិយោគ​ឡើយ។ លោកអ្នក​ត្រូវមាន​ត្រឹមតែ​ទឹកប្រាក់​ស្មើនឹង​ថ្លៃ​មូល​ប​ត្រ ដែល​ត្រូវ​ទិញ​បូករួម​ជាមួយ​ថ្លៃ​កម្រៃ​សេវា ដែល​ត្រូវ​បង់​ទៅ​ក្រុមហ៊ុន​មូល​ប​ត្រ នៅពេលដែល​លោកអ្នក​បញ្ជា​ទិញ​តែប៉ុណ្ណោះ។ ឯក​តា​បញ្ជា​អប្បបរមា នៃ​ភាគហ៊ុន និង​សញ្ញា​បណ្ណ​នៅ​ផ.ម.ក. គឺ​ត្រឹមតែ១ ភាគហ៊ុន ឬ ១ឯក​តា​សញ្ញា​បណ្ណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here