គម្លាតនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍កំពុងជះឥទ្ឋិពលដល់សេដ្ឋកិច្ចសាកលបែបណា

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ គម្លាតនៃការទទួលបានវ៉ាក់សាំង រវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ក៏អាចបង្កជាហានិភ័យ និងរាំងស្ទះដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចតំបន់ និងសកល។

បច្ចុប្បន្នមានប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចងើបឡើងវិញបានប្រសើរ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀត បន្តរងផលប៉ះពាល់ទាំងក្នុងផ្នែកសុខាភិបាលនិងផ្នែកសេដ្ឋកិច្ច ។ នេះបើយោងតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំលើកតី៧៧របស់អង្គការសហប្រជាជនកាលពីថ្ងៃទី៦ មេសា ២០២១។

សម្ដេចតេជោមានប្រសាសន៍បន្តថា  សេដ្ឋកិច្ចសកលឆ្នាំ២០២១នេះ ទោះបីជាត្រូវបានរំពឹងថានឹងងើបឡើងវិញមែន ប៉ុន្តែនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោ​យ​សារហានិភ័យ នៃការវិលត្រលប់មកវិញនូវរលកថ្មីៗនៃជំងឺកូវីដ១៩ ជាពិសេសតាមរយៈការបំប្លែងខ្លួនលឿន លើសពីការរំពឹងទុកនៃវីរុសកូរ៉ូណា ដែលបន្តរំខានដល់ជីវភាពសេដ្ឋកិច្ច ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានប្រសាសន៍បន្ថែមថា  “ការប្រយុទ្ធប្រឆាំ​ងនឹងជំងឺកូវីដ១៩ នឹងការពង្រឹងគុណភាព និងប្រសិទ្ធនៃប្រព័ន្ធសុខាភិបាល គឺជាការងារអាទិភាពបំផុតសម្រា់បយើងទាំងអស់គ្នា”។ សម្តេចបន្តថា “កម្ពុជាសូមគូសបញ្ជាក់ពីសារសំខាន់ និងភាពន្ទាន់នៃការបែងចែក និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រកប​ដោយសមធម៌និងថ្លៃសមរម្យ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ”។

ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន និងសូមកុំឱ្យមានការប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍ នយោ​បាយ ។

សម្ដេចបានផ្ដល់ជាទស្សនៈមួយចំនួន ពាក់ព័ន្ធនឹងការស្ដារឡើងវិញក្រោយវិបត្តិ ដូចជា ទី១ បន្តជំរុញនិងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហរពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយមឱ្យកាន់តែខ្លាំងក្លា ព្រមតាំងផ្ដល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថាផលប្រ​យោជន៍ ដែលកើតចេញពីសកលភាវូបនីយកម្ម ត្រូវបានវិភាជប្រកបដោយសមធម៌និងប្រសិទ្ធភាព។

ទី២ ជំរុញជីឌីថលូបនីយកម្ម ដោយផ្ដល់អាទិភាពដល់កាកសាង រដ្ឋាភិបាលឌីជីថល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងលើកទឹកចិត្តឱ្យវិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ ដែលនឹងដើរតួនាទីជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទី៣. ជំរុញកសាងភាពធន់ផ្នែកសង្គម ដោយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល លើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំទ្រសង្ម ទាំងគុណភាពនិងវិសាលភាព ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ។

៤. ជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដោយលើកកម្ពស់កិច្ចដំណើរការអាជីវកម្ម ក្នុងសេដ្ឋកិច្ចផ្លូវការ និងធានាការទទួលបានការគាំទ្រ ទាំងផ្នែកនយោបាយនិងហិរញ្ញប្បទាន ក៏ដូចជាបច្ចេកទេសគ្រប់គ្រង ដើម្បីជំរុញការតភ្ជាប់ទៅនឹងច្រវ៉ាក់ផលិត​កម្មនិងការបម្រើដល់ឧស្សាហកម្មធំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here