ចំណេះដឹង​ផ្សារ​ហ៊ុន! ហេតុអ្វី​ត្រូវការ​ឈ្មួញ​ជើងសា​សម្រាប់​ការជួញដូរភាគហ៊ុន​របស់​អ្នក?

ដោយៈ ម៉​ណេ​ត

ភ្នំពេញៈ មានតែ​ក្រុមហ៊ុន​មូល​ប​ត្រ ដែលមាន​អាជ្ញា​បណ្ណ និង​ជា​សមាជិក​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (ផ.ម.ក.) ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឱ្យមាន​ប្រព័ន្ធ​កុំព្យូទ័រ​ត​ភ្ជាប់​ជាមួយនឹង​ផ.ម.ក. ហើយ រាល់​វិនិយោគិន​ទាំងអស់ ត្រូវ​បើក​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​ជា​សមាជិក​របស់ ផ.ម.ក. និង​ដាក់​បញ្ជា​តាមរយៈ​សមាជិក​នោះ។

ដោយមាន​ឈ្មួញ​ជើងសា​មូល​ប​ត្រ​នៅក្បែរ​លោកអ្នក លោកអ្នក​អាច​ស្នើសុំ​ការប្រឹក្សា​វិនិយោគ និង​សេវាកម្ម​ផ្ទាល់ខ្លួនផ្សេងៗទៀត​ពី​ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ នៅពេល​លោកអ្នក​អាចដាក់​បញ្ជរ​ជួញដូរ ដោយ​ខ្លួនឯង​តាមរយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត(MTS) ទៅកាន់​ប្រព័ន្ធ​ជួញដូរ​របស់​ផ.ម.ក. បញ្ជា​ទាំងនោះ​នឹងត្រូវ​ឆ្លងកាត់​តាម​ប្រព័ន្ធ​ជួញដូរ​របស់​ឈ្មួញ​ជើងសា មូល​ប​ត្រ​ជាមុនសិន មុននឹង​ទៅដល់​ប្រព័ន្ធ​ជួញដូរ​របស់​ផ.ម.ក.។

បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មូល​ប​ត្រ​ចំនួន១១ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​គ.ម.ក. និង​បាន​ចុះឈ្មោះ​ជា​សមាជិក​របស់​ផ.ម.ក. ដើម្បី​ធ្វើ​អាជីវកម្ម​ធានា​ទិញ​មូល​ប​ត្រ ជួញដូរ​មូល​ប​ត្រ និង​ជើងសា​មូល​ប​ត្រ។ បញ្ជីរាយនាម​ក្រុមហ៊ុន​ទាំងនោះ (List of CSX’s Members) ព្រមជាមួយ​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​ផ្សេងទៀត អាច​ស្វែង​រកបាន​នៅលើ​គេហទំព័រ​របស់​ផ.ម.ក. ។

ជាការ​ពិត លោក អ្នក​គួរ​ជ្រើសរើស​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ មូល​ប​ត្រ​ណាមួយ ដោយ​ផ្អែកលើ​លក្ខណៈសម្បត្តិ ដែល​ពួកគេ​មានដូចជា ភាព​ចម្រុះ​នៃ​សេវាកម្ម​ដែល​ក្រុមហ៊ុន​ផ្តល់ឱ្យ គុណភាព​សេវា​បម្រើ​អតិថិជន និង​អត្រា​កម្រៃជើងសា​ជាដើម។

ថ្លៃ​កម្រៃជើងសារ​របស់លោក អ្នក នឹង​បាន​ទៅ​អង្គភាពផ្សេងៗគ្នា ដែលមាន​តួនាទី​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ។ វា​នឹង​ជួយ​ទ្រទ្រង់​ប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ជួញដូរ និង​មុខងារផ្សេងៗ របស់​ទីផ្សារ​មូល​ប​ត្រ​ទាំងមូល។ កម្រៃជើងសារ​នឹងត្រូវ​គិតតែ​នៅពេល​បញ្ជា​របស់លោក អ្នក​ត្រូវបាន​ផ្គូផ្គង​ជោគជ័យ​តែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here