តើ​ប្រព័ន្ធ FMIS មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​រដ្ឋាភិបាល?

ដោយៈ សាវុធ

ភ្នំពេញៈ  ការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (ហៅ​កាត់​ថា FMIS) នឹង​ធ្វើឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុងការ​រៀបចំ និង​អនុវត្ត​ថវិកា​ឱ្យ​កាន់តែ​សម​ស្របតាម​កម្មវិធី និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល កាន់តែ​បាន​លឿន​ជាង​មុន និង​មាន​មូលដ្ឋាន​ច្បាស់លាស់។

លោក​បណ្ឌិត​ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ តាមរយៈ​កម្មវិធី Zoom បាន​ថ្លែងថា កម្មវិធី FMIS មាន​គោលដៅ​ទទួល​ស្វាគមន៍​នូវ​ការចូលរួម​អនុវត្ត​គម្រោង FMIS របស់​រដ្ឋបាល​រាជធានី-ខេត្ត ទាំង២៥ សម្រាប់​ក្របខណ្ឌ​គម្រោង FMIS ជំហាន​ទី៣ ជាមួយ​ការបញ្ជ្រាប​ការយល់ដឹង​បឋម​អំពី​គម្រោង និង​ប្រព័ន្ធ FMIS។

ប្រព័ន្ធ FMIS នឹង​ដំណើរ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ដើមឆ្នាំ២០២២ខាងមុខ សម្រាប់​ការកត់ត្រា តាមដាន និង​គ្រប់គ្រង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​សាធារណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ហ៊ាន សា​ហ៊ី​ប​បាន​ថ្លែងថា ការពង្រីក​ការប្រើប្រាស់​ប្រព័ន្ធ FMIS ជាមួយ​រដ្ឋបាល​រាជធានី-ខេត្ត ទាំង២៥នេះ នឹង​ធ្វើឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត មាន​មូលដ្ឋាន​ច្បា​ស់លា ស់​ក្នុង​ការរៀបចំ និង​អនុវត្ត​ថវិកា​ឱ្យ​កាន់តែ​សម​ស្របតាម​កម្មវិធី និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល កាន់តែ​បាន​លឿន​ជាង​មុន មាន​វិន័យ មាន​មូលដ្ឋាន​ច្បាស់លាស់ មាន​គណនេយ្យភាព និង​តម្លាភាព​ចំពោះ​ការអនុវត្ត​ថវិកា និង​ចាយ​ចំ​គោលដៅ​ប្រកប​ដោ យ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិ​សិទ្ធ ដើម្បី​សម្រេច​គោលដៅ​ចុងក្រោយ គឺ​ការបម្រើ​នូវ​សេវាសាធារណៈ​ប្រកបដោយ​គុណភាព​ខ្ពស់ បាន​តាម​តម្រូវការ និង​ទាន់​សភាព​ការជាក់ស្តែង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។

លោក​បណ្ឌិត​បន្តថា “វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង FMIS នៅ​កម្ពុជា សម្រេចបាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់ រហូតដល់​មានការ​អនុវត្ត​ស្ទើរតែ​ពេញ​ទូទាំងប្រទេស បើ​គិត​ត្រឹម​ជំហាន​ទី២ នៃ​ការអនុវត្ត​គម្រោង​ដែល​ទើប​បញ្ចប់​ក្នុង​ឆ្នាំ២០២០កន្លងទៅនេះ។

ប្រព័ន្ធ FMIS នេះ​ត្រូវបាន​វាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គ្រប់​បណ្តា​ក្រសួង-ស្ថាប័ន​ដែល​បាន​ចូលរួម​អនុវត្ត រួមទាំង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​នានា ចំពោះ​ការបោះ​ជំហាន​យ៉ាង​លឿន ដែល​ក្លាយជា​ចលករ​ដ៏​សំខាន់​មួយ ក្នុង​ការជំរុញឱ្យ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា អាចឈាន​សម្រេចបាន​តា​ម​គោលដៅ​តាម​ការគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here