ប្រាក់ដុល្លារធ្លាក់ថ្លៃទល់នឹងរូបិយប័ណ្ណធំៗ ខណៈទិន្នផលរតនាគាររបស់ អាមេរិកមានសន្ទុះយឺត

ដោយៈសុខុម
ញូយ៉ក: រូបិយប័ណ្ណដុល្លារ បានធ្លាក់ថ្លៃជាច្រើនសប្តាហ៍ ទល់នឹងរូបិយប័ណ្ណធំៗភាគច្រើននៅថ្ងៃព្រហស្បតិ៍ ទី២២ មេសានេះ ខណៈការកើនឡើងតិចតួចនូវផលបត្ររតនាគារ (Treasury Yield) របស់សហរដ្ឋអាមេរិក បានកាត់បន្ថយអត្ថប្រយោជន៍អត្រាការប្រាក់របស់រូបិយប័ណ្ណមួយនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា រូបិប័ណ្ណអឺរ៉ូ ទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ នៅមុនកិច្ចប្រជុំរបស់ធនាគារកណ្តាលអឺរ៉ុប (European Central Bank -ECB) នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដោយមានការរំពឹងទុកថា យោបល់ជាវិជ្ជមានអំពីទស្សនវិស័យសេដ្ឋកិច្ចនឹងធ្វើឱ្យប្រាក់អឺរ៉ូ ដែលរូបិយប័ណ្ណរួមរបស់សហភាពអឺរ៉ុប មានការប្រកួតប្រជែងកាន់តែខ្ពស់។

សុទិដ្ឋិនិយមចំពោះរូបិយប័ណ្ណដុល្លារបានចុះខ្សោយ នៅពេលការកើនឡើងផលបត្ររតនាគាររបស់សហរដ្ឋអាមេរិក កាលពីខែមុនមានសភាពនៅទ្រឹង ប៉ុន្តែអ្នកវិភាគមួយចំនួនលើកឡើងថា ទស្សនវិស័យរយៈពេលវែង នៅតែមានភាពវិជ្ជមានដោយសារកំនើនសេដ្ឋកិច្ចរឹងមាំរបស់សហរដ្ឋអាមេរិក និងកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង។

លោក Junichi Ishikawa អ្នកធ្វើយុទ្ធសាស្រ្តរូបិយប័ណ្ណបរទេសជាន់ខ្ពស់មកពីក្រុមហ៊ុនមូលបត្រ IG Securities នៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានលើកឡើងថា “យើងបានបញ្ជាក់ហើយថា តម្រូវការរតនាគារ គឺនៅតែរឹងមាំដែលមានន័យថា មិនមានសម្ពាធកើនឡើងលើផលបត្រនោះឡើយ”។លោកបានបន្តថា “នៅក្នុងបរិយាកាសនេះ រូបិយប័ណ្ណដុល្លារ នឹងធ្វើតេស្តសាកល្បងការធ្លាក់ចុះនេះ ទល់នឹងរូបិយប័ណ្ណយ៉េន។ រ៉ូបិយប័ណ្ណអឺរ៉ូ គឺខុសគ្នា ព្រោះមានសញ្ញាបង្ហាញថា ក្រុមមន្ត្រីនៅក្នុងធនាគារកណ្ដាលអឺរ៉ុប ECB កាន់តែមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ច”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យទីផ្សាររូបិយប័ណ្ណបង្ហាញថា ក្នុង១ដុល្លារអាមេរិកដូរបាន១០៨,០៤យ៉េន (រូបិយប័ណ្ណជប៉ុន) ហើយនេះបង្ហាញពីការធ្លាក់ថ្លៃជិត៧សប្ដាហ៍។ ក្នុង១អឺរ៉ូ ដូរបានជាង១,២០ដុល្លារអាមេរិក ដែលមិនទៅណាឆ្ងាយ ពីការឡើងថ្លៃខ្ពស់បំផុតរបស់ខ្លួនឡើយចាប់តាំងពីថ្ងៃទី៣ មីនា នោះឡើយ។

ក្នុង១ផោន របស់អង់គ្លេស ដូរបានជាង១,៣៩ដុល្លារអាមេរិក។ ១,២៥ដុល្លារកាណាដា អាចដូរបាន១ដុល្លារអាមេរិក ចំណែកឯដុល្លារអូស្ត្រាលី និងដុល្លារនូវែសេឡង់ ក៏បានឡើងថ្លៃដែរទល់នឹងរូបិយប័ណ្ណដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here