ជាភ្នាក់ងារអចលនទ្រព្យតើត្រូវធ្វើទីផ្សារខ្លួនឯងដោយរបៀបណា?

ដោយៈលក្ខិណា
ភ្នំពេញៈ ការធ្វើជាភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ និងមានអ្នកស្គាល់ច្រើននោះ វាមិនមែនជាការងាយស្រួលនោះទេ។ ដើម្បីឱ្យអាជីពជាភ្នាក់ងារអចលនទ្រព្យរបស់ខ្លួនកាន់តែជោគជ័យ និងទទួលបានកិត្តិសព្ទនិងកេរ្តីឈ្មោះល្បី ជាភ្នាក់ងារអចលនទ្រព្យ ត្រូវតែធ្វើទីផ្សារដោយខ្លួនឯង ដូច្នេះតើត្រូវធ្វើទីផ្សារខ្លួនឯងយ៉ាងណារបៀបណា ដើម្បីឱ្យគេស្គាល់និងទុកចិត្តកាន់តែច្រើននោះ?។

នៅក្នុងសៀវភៅនិយាយពីគន្លឹះសំខាន់ៗ សម្រាប់ភ្នាក់ងារអចលនទ្រព្យ បានឱ្យដឹងថា ដើម្បីធ្វើទីផ្សារខ្លួនឯង ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ គឺត្រូវផ្ដោតលើកត្តាចំនួន៧ ក្នុងនោះរួមមាន

១ . ចូរធ្វើអ្វីដែលខុសពីគេ
ត្រង់ចំណុចនេះ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យទាំងអស់ត្រូវដឹថា នៅពេលដែលពួកគេប្រឡូក ក្នុងវិស័យអចលនទ្រព្យ នឹងមានការប្រកួតប្រជែងខ្លាំង ដោយពួកគេភាគតិចណាស់ ដែលបានធ្វើខ្លួនខុសពីគេ ។ យើងត្រូវធ្វើអ្វី ដែលធ្វើឱ្យអតិថិជនឬអ្នករកសេវាភ្នាក់ងារអចលនទ្រព្យចង់ចាំយើងរហូត។

២. ចូរជ្រើសរើសជ្រុង ( តំបន់ ឬសហគមន៍)មួយ
យើងត្រូវជ្រើសរើសជ្រុងមួយ ហើយចាប់ផ្ដើមធ្វើវានៅកន្លែងនោះ ពេលខ្លះយើងបានគិតថាវាគឺជារឿងគួរឱ្យខ្លាច ប៉ុន្តែបើយើងផ្ដោតទៅលើតែទីផ្សារតូចមួយនោះ យើងមិនអាចធ្វើការលក់បានច្រើននោះទេ ប៉ុន្តែអ្វីដែលយើងចង់ចែករំលែកនៅទីនេះ គឺអាជីវកម្មរបស់យើង នឹងរីកចម្រើនជាបន្តបន្ទាប់ បើសិនយើងផ្ដោតការយកចិត្តទុកដាក់ឱ្យបានស៊ីជំរៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. ចូរធ្វើអ្វីដែលអាចមើលឃើញបាន
វាមិនមែនជាឧបសគ្គរបស់យើង ក្នុងការធ្វើខ្លួនយើងឱ្យខុសពីអ្នកដទៃនោះទេ ប្រសិនបើយើងជ្រើសរើសជ្រុងមួយ ដើម្បីអនុវត្តន៍ហើយនៅ តែមិនមាននរណាស្គាល់យើងទៀតនោះ។

៤.ចូរផ្ដល់នូវគុណតម្លៃ
ធ្វើជាអ្នកជំនាញម្នាក់នៅក្នុងសមរភូមិមួយបាន គឺត្រូវមានប្រភពធនធានគ្រប់យ៉ាងដើម្បីអាចជួយឱ្យយើងឈរនៅចំណុចនៃសមរភូមិ ។ ដូច្នេះបើយើងជាអ្នកជំនាញអចលនទ្រព្យក្នុងតំបន់របស់យើង យើងត្រូវផ្ដល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ ដល់ពួកគេទាំងព័ត៌មានជាប្រយោជន៍ និងព័ត៌មានឥតបានការ។ ផ្ដល់ឱ្យសហគមន៍ របសយើងនូវព័ត៌មានដែលពួកគេត្រូវការ និងចង់បាន នោះវានឹងបន្ថែមកម្រិតនៃការជឿជាក់ របស់ពួកគេមកលើយើងកាន់តែខ្លាំង នៅពេលនោះយើងហាក់បីដូចជាទីប្រឹក្សា ឬជាអ្នកជំនាញដែលពួកគាត់ត្រូវការ ។

៥. ចូរជៀសវាងព័ត៌មានឥតបានការ
នៅក្នុងកំឡុងពេលដែលយើងកំពុងកសាងកិត្តិស័ព្ទខ្លួនឯង យើងត្រូវយកចិត្តទុកដាក់ជាមួយនឹងប្រធានបទ ដែលយើងបានឱ្យទៅសហគមន៍របស់យើង ពីព្រោះពេលខ្លះយើងក៏អាចខ្វះការយកចិត្តទុកដា់ផងដែរ ដោយមិនបានពិនិត្យឱ្យបានលម្អិត ទៅលើខ្លឹមសារនៃព័ត៌មាន ដោយយើងគ្រាន់តែឃើញចំណងជើង របស់វាហើយយកទៅនិយាយបន្ត ។

៦.ចូរធ្វើជាបន្តបន្ទាប់
ការក្លាយខ្លួនជាអ្នកជំនាញក្នុងតំបន់ និងទទួលបានការជឿជាក់ពីសហគមន៍របស់យើង វាគឺជាអ្វីដែលយើងត្រូវតែបន្តធ្វើទៅមុខទៀត។ នៅពេលយើងចាប់ផ្ដើមធ្វើទីផ្សារខ្លួនយើង នៅក្នុងសហគមន៍ យើងត្រូវប្រាកដក្នុងចិត្តថា ពួកគាត់បានដឹងពីការធ្វើទីផ្សាររបស់យើងជាបន្តបន្ទាប់ ។

៧. ចូរអត់ធ្មត
រឿងដែលអាក្រក់សម្រាប់យើងនោះគឺ ភ្នាក់ងារអចលនទ្រព្យមានចំនួនច្រើនលើសលប់ ដូច្នេះនៅពេលដែលយើងធ្វើទីផ្សារខ្លួនយើង ជាភ្នាក់ងារអចលនទ្រព្យ យើងត្រូវមានការប្ដេជ្ញាចិត្តយ៉ាងខ្ពស់ថា ត្រូវតែធ្វើការងារនេះក្នុងរយៈពេលវែង ដោយមិនរំពឹងថានឹងទទួលបានផលមកវិញភ្លាមៗនោះទេក្នុងរយៈពេល១ឆ្នាំ ឬ២ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here