ចំណេះដឹង! តើ​អ្នក​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ទេ នៅពេលដែល​វិនិយោគ​លើ​ភាគហ៊ុន?

ដោយៈ សាវុធ

ភ្នំពេញៈ វិនិយោគិន​ទាំងអស់ ត្រូវបាន​ការពារ​ដោយ​ច្បាប់ ក៏ដូចជា​វិធានផ្សេងៗដែល​បាន​ដាក់ចេញ ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (គ.ម.ក) ក្នុង​គោលបំណង​ការពារ​វិនិយោគិន បង្ហាញ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ការជួញដូរ​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ផ្តល់ជូន​លោកអ្នក​នូវ​ឱកាស​និង​ផលប្រយោជន៍ផ្សេងៗដូចជា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

-ឱកាស​មួយ​បន្ថែមទៀត ក្នុងការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ចុះបញ្ជី នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ជាជាង​បើក​អាជីវកម្ម​រកស៊ី​ខ្លួនឯង ឬ​ចូល​ហ៊ុន​រកស៊ី​ជាមួយ​បងប្អូន​ឬ​មិត្ត​ភ័ក្ត្រ។

– ឱកាស​ក្លាយជា​ម្ចាស់​ម្នាក់​របស់​ក្រុមហ៊ុន​ចុះបញ្ជី ដែល​លោកអ្នក​ពេញចិត្ត បើទោះជា​មាន​ប្រាក់​បន្តិចបន្តួច​ក៏ដោយ។

– ជា​ប្រភព​ចំណូល​ទី​ពីរ បន្ថែម​លើ​ប្រាក់បៀវត្ស​ន៍ ឬក៏​ប្រាក់ចំណេញ​ពី​អាជីវកម្ម ដែលមាន​ស្រាប់ ក្នុង​ទម្រង់​ជា​ភាគលាភ​ឬ​ប្រាក់ចំណេញ​ពី​ការទិញ​លក់​ភាគហ៊ុន។

– ជា​ជម្រើស​មួយ​បន្ថែមទៀត សម្រាប់​ការធ្វើ​ពិពិធ​កម្ម សំណុំ​វិនិយោគ​របស់លោក​អ្នក គឺ​បន្ថែម​លើ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ឬ​ការ​សន្សំ​មាន​កាលកំណត់​នៅ​ធនាគារ ជាដើម។

– មាន​ភាពងាយស្រួល​ក្នុង​ការចូល​វិនិយោគ បើទោះជា​មាន​ប្រាក់​តិចតួច​ក៏ដោយ ហើយ​ងាយស្រួល​ក្នុងការ​ដកខ្លួន​ចេញ​វិញ នៅពេលដែល​លោកអ្នក​ត្រូវការ​សាច់ប្រាក់​វិញ។

– មិនមាន​ពន្ធ​ប្រថាប់ត្រា​លើ​ការជួញដូរ​មូល​ប​ត្រ​នៅ ផ.ម.ក.ទេ។

– មិនមាន​ពន្ធ​កាត់​ទុក​លើ​ភាគលាភ ដែល​ទទួល​ដោយ​និវេសន​ជនកម្ពុជា​ទេ (រួមទាំង​ជនបរទេស​ផងដែរ) ហើយ​មានការ​បន្ធូរបន្ថយ៥០% លើ​ពន្ធ​កាត់​ទុក(១៤%) លើ​ភាគលាភ​ទទួល​ដោយ​អ​និវេសន​ជន សម្រាប់​រយៈពេល​បី​ឆ្នាំ​ដំបូង ដោយ​រាប់​ចាប់ពី​កាលបរិច្ឆេទ​ប្រតិបត្តិការ​ដំបូង​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here