ក្រុមហ៊ុនភេសជ្ជៈដ៏ធំរបស់ថៃប្រកាសផ្លាស់ប្តូរផែនការបោះផ្សាយភាគហ៊ុនតម្លៃ២ពាន់លានដុល្លារនៅសិង្ហបុរី

ដោយៈ ម៉ាណេត

បាងកកៈ ក្រុមហ៊ុនភេសជ្ជៈថៃ Thai Beverage បានឱ្យដឹងកាលពីថ្ងៃសុក្រទី១៦ ខែមេសាថា ខ្លួន ពន្យារពេលផែនការលក់ភាគហ៊ុន២០ភាគរយនៅ ក្នុងអាជីវកម្មស្រាបៀរក្នុងតំបន់របស់ខ្លួន តាមរយៈ ការចុះបញ្ជីនៅសិង្ហបុរី ដែលមានតម្លៃ២ពាន់លាន ដុល្លារ ដោយសារភាពមិនប្រាកដប្រជា បណ្តាលមក ពីវិបត្តិជំងឺកូវីដ១៩។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន CNA ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់លក់ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលគ្រប់គ្រង ដោយអ្នកមានបំផុតម្នាក់របស់ប្រទេសថៃនេះ ត្រូវ បានកំណត់ថាជាការបោះផ្សាយជូនជាសាធារណៈលើកដំបូង (IPO) ធំជាងគេបំផុតនៅក្នុងប្រទេសសិង្ហបុរី ក្នុងរយៈពេលជិតមួយទសវត្សរ៍។ កាលពីខែមករា សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការបោះ ផ្សាយ IPO នេះ រំពឹងថានឹងអាចកៀគរប្រាក់បាន ប្រហែល២ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ផ្សារហ៊ុនថា ស្ថានភាពទីផ្សារមិនប្រាកដប្រជា និងទស្សនវិស័យសេដ្ឋកិច្ចដែលងាយរងគ្រោះនាពេលបច្ចុប្បន្ន ដោយសារតែវិបត្តិសុខាភិបាលសាកល នៅក្នុងប្រទេសថៃ និងបណ្តាប្រទេសដទៃទៀត មិនអំណោយផលសម្រាប់ការដាក់ភាគហ៊ុននេះទេ។

ប្រទេសថៃកាលពីថ្ងៃសុក្របានរាយការណ៍ថា អ្នកឆ្លងជំងឺកូវិដ១៩ កើនឡើងក្នុងរយៈពេល៥ថ្ងៃ ជាប់ៗគ្នា ក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរបានបិទ សាលារៀន និងរង្គសាល ហើយបានបង្កើតមន្ទីរពេទ្យ នៅតាមមូលដ្ឋានរាប់ពាន់ ដើម្បីទប់ទល់នឹងការហូរ ចូលនៃអ្នកជំងឺ។

ក្រុមហ៊ុនភេសជ្ជៈថៃ ដែលរួមមានស្រាបៀរឆាង ដែល មានប្រជាប្រិយភាព បានឱ្យដឹងថា ការស្នើសុំចុះបញ្ ជីក្នុងការដាក់លក់ភាគហ៊ុន នឹងត្រូវពិនិត្យឡើងវិញ “តាមពេលវេលាសមស្រប” ពីព្រោះត្រូវត្រួតពិនិត្យ យ៉ាងដិតដល់នូវលក្ខខណ្ឌទីផ្សារ ដើម្បីស្វែងរក ឱកាស។

ក្រុមហ៊ុនភេសជ្ជៈថៃ ដែលគ្រប់គ្រងដោយមហាសេដ្ឋី Charoen Sirivadhanabhakdi គឺជាអ្នកផលិត ភេសជ្ជៈដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ហើយបានកំណត់ គោលដៅចុះបញ្ជីផ្សារហ៊ុននៅពាក់កណ្តាលឆ្នាំ២០២០ តែត្រូវបានពន្យារពេល ដោយសារវិបត្តិជំងឺ រាតត្បាត។

កាលពីខែកុម្ភៈ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានធ្វើឱ្យ ប្រសើរឡើងវិញនូវផែនការសម្រាប់ការដាក់លក់ភាគហ៊ុននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here