ចំណេះដឹង​ផ្សារ​ហ៊ុនៈ វិនិយោគិន​ត្រូវធ្វើ​អ្វីខ្លះ​ក្នុង​ដំណើរការ​ផ្សារ​ហ៊ុន

ដោយៈ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ផ្សារ​ហ៊ុន​បាន​រីកចម្រើន​លឿន​គួរសម​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ ប៉ុន្តែ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ ក៏​នៅមានកម្រិត​ផងដែរ ទាក់ទង​នឹង​ការជួញដូរ​នៅក្នុង​ទីផ្សារ​ដែល​បាន​បង្កើតឡើង​នេះ។

តើ​អ្នក​ចង់​វិនិយោគ​លើ​ផ្សារ​ហ៊ុន ត្រូវធ្វើ​ដូចម្តេចខ្លះ? ដំបូង​យើង​ត្រូវធ្វើ​ការជ្រើសរើស​ក្រុមហ៊ុន​មូល​ប​ត្រ (Broker) ណាមួយ​ក្នុងចំណោម​សមាជិក​ទាំងអស់​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់មក ក្រុមហ៊ុន​មូល​ប​ត្រ​នោះ នឹង​ជួយ​ស្នើរ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន (Investor ID) ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (គ.ម.ក.) រួចហើយ​បើក​គណនី​ជួញដូរ​មូល​ប​ត្រ(Trading Account)មួយ​ឱ្យ​យើង។  បន្ទាប់ពី​យើង​មាន​គណនី​ជួញដូរ និង​ដាក់​ប្រាក់​ក្នុង​គណនី​ជួញដូរ​ហើយ  វិនិយោគិន​ត្រូវ​រងចាំ​ដល់​ថ្ងៃស្អែក(ថ្ងៃ​ធ្វើការ) ទើប​អាចធ្វើ​ការជួញដូរ​ភាគហ៊ុន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន។

វិនិយោគិន​ម្នាក់ ទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន​តែមួយ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​សិទ្ធិ​បើក​គណនី​ជួញដូរ នៅ​គ្រប់​ក្រុមហ៊ុន​មូល​ប​ត្រ​ទាំងអស់។

ជាមួយគ្នានេះ លោក អ្នក​ប្រាកដ​ជាមាន​ចម្ងល់​ផងដែរ​ថា តើ​ការជួញដូរ​ភាគហ៊ុន  ត្រូវ​ដំណើរការ​ដូចម្តេចខ្លះ?។ នេះ​ជា​អ្វីដែល​អ្នក​ត្រូវ​ដឹង ដែលមាន​ចំណុចសំខាន់ៗទាំងនេះ។

  1. វិនិយោគិន​ដាក់​បញ្ជា​ទិញ ឬ​លក់​ភាគហ៊ុន​ទៅកាន់​ក្រុមហ៊ុន​មូល​ប​ត្រ
  2. ក្រុមហ៊ុន​មូល​ប​ត្រ​នឹង​បញ្ជូន​បញ្ជា​នោះ​បន្ត​មកកាន់​ផ្សា​រមូល​ប​ត្រ​កម្ពុជា
  3. ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផ្គូរ​ផ្គង​បញ្ជា​នោះ ជាមួយនឹង​បញ្ជា​របស់​វិនិយោគិន​ផ្សេងទៀត។
  4. ផ្សា​រមូល​ប​ត្រ​កម្ពុជា នឹង​ផ្ដល់​លទ្ធផល​នៃ​ការជួញដូរ​ទៅ​ក្រុមហ៊ុន​មូល​ប​ត្រ។
  5. ហើយ​ក្រុមហ៊ុន​មូល​ប​ត្រ នឹង​ផ្ដល់ដំណឹង​បន្ត​ទៅកាន់​វិនិយោគិន​វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here