ចំណេះដឹង​ជំនួញ! ចំណុចខ្លះៗអ្នក​គួរ​ដឹង​ដើម្បី​សង្គ្រោះ​ជំនួញ​ពី​ការលិចលង់

ដោយៈ សាវុធ

ភ្នំពេញៈ ជាការ​ពិតណាស់ ការចាយ​លុយ​វា​ស្រួល​ជាង​រកលុយ ជាពិសេស​ពេល​និយាយ​ដល់​មុខរបរ​រកស៊ី​វា​កាន់តែ​លំបាក។ មាន​អាជីវករ​ឬ​សហគ្រិន​ខ្មែរ​មិនតិច​ទេ ដែល​ជួប​បរាជ័យ ឬ​បោះបង់ចោល​កណ្ដាល​ទី នៅពេលដែល​អាជីវកម្ម​លែង​ទៅមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ​កុំ​អស់សង្ឃឹម​អី អ្នក​គួរណា​តែ​ងា​កមក​មើល​ចំណុច​ខ្វះខាត និង​ព្យាយាម​ស្រោចស្រង់​ឲ​អស់ពី​សមត្ថភាព។ ចំណុច​ខាងក្រោម​ជា​អ្វីដែល​អ្នក​គួរ​ដឹង៖

ទី១) ត្រូវ​ដឹងឮ​ពី​កំហុស

អ្នកជំនួញ​ជាច្រើន តែង​ចង់​ទទួលបាន​ការសរសើរ ពី​អតិថិជន​របស់ខ្លួន ដែលជា​និច្ច​ជា​កាល​ជាការ​ល្អ យ៉ាងណាមិញ​ការស្វែងរក​ចំណុច​អវិជ្ជមាន ពី​អតិថិជន​ឬ​សេវាកម្ម​របស់ខ្លួន គឺជា​ចំណុច​ដែល​នាំ​អ្នក​ទៅរក​ភាព​រីកចម្រើន និង​ពុំគួរ​មើលរំលង។

ទី២) យកចិត្តទុកដាក់​ចំពោះ​ក្រុមការងារ

មិន​ថា​អ្នកមាន​លុយរាប់​លាន​ដុល្លារ ឬ​សមត្ថភាព​យ៉ាងណាក៏ដោយ បើសិន​អ្នក​មិនមាន​ក្រុម​ងារ ឬ​បុគ្គលិក​ដែល​ចាំ​ជួយ​ការងារ​ពីក្រោយ​ទេ នោះ​ក្រុមហ៊ុន​របស់​អ្នក​ក៏​មិនមាន​ការរីកចម្រើន​ដែរ។ អាស្រ័យហេតុនេះ អ្នក​គួរ​ចេះ​ប្រើ​ធនធាន​ឲ្យ​បានល្អ ចាត់ទុក​ពួកគេ​ឲ​ដូចជា កំណប់ទ្រព្យ​របស់​ក្រុមហ៊ុន​ដោយ​គោរព​ឲ្យ​តម្លៃ លើកទឹកចិត្ត និង​ចែករំលែក​ឲ្យ​បាន​ច្រើន​ទៅកាន់​ពួកគេ។

ទី៣) អតិថិជន​គឺជា​ស្ដេច

មិន​ខុសពី​សុភាសិត​ខ្មែរ ដែល​និយាយ​ត​គ្នា​នោះទេ គឺ​អតិថិជន​ជា​ស្ដេច។ នេះ​គឺជា​ចំណុច​ដែល​សហគ្រិន​គ្រប់រូប​ត្រូវ​ចងចាំ គ្រប់​ផលិតផល​ឬ​សេវាកម្ម ដែល​អ្នក​ដាក់លក់​គឺ​ចាំបាច់​ស្របតាម​តម្រូវការ​របស់​អតិថិជន មិនមែន​ស្របតាម​ចំណង់​ចំណូលចិត្ត និង​អារម្មណ៍​របស់​អ្នក​នោះទេ។

ទុក​អតិថិជន​ជា​អាទិភាព ព្រមទាំង​ទទួលយក​រាល់​ចំណុច​ល្អ និង​អាក្រក់​យកមក​កែលម្អ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here