ឥណ្ឌូនេស៊ីសម្ពោធព្រឹត្តិការណ៍ “សួស្ដីឥណ្ឌូនេស៊ី ២០២៦”

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកកឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រឹត្តិការណ៍ “សួស្ដីឥណ្ឌូនេស៊ី ២០២៦” ដោយមានការចូលរួមពីសំណាក់ លោក Krishnajie Partadireja ភារធារីនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ព្រឹត្តិការណ៍នេះធ្វើឡើង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេសផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធស្ដីពីអាជីវកម្ម និងការវិនិយោគ ព្រមទាំងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្លៀតក្នុងឱកាសនោះ លោកកឹម ស៊ីថន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងជំរុញអន្តរកម្មរវាងវិនិយោគិននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសថ្មីៗ និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។

ជាមួយគ្នានេះ លោកបានលើកឡើងថា ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនលើស១ពាន់លានដុល្លារអាម៉េរិក ទាំងក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។

ដោយឡែក ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានឈានដល់ ៩៣៥លានដុល្លារអាម៉េរិក កើនឡើងប្រមាណ៣៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here