តើ​តម្លៃមាស​​នឹង​មាន​ភាព​ប្រែប្រួល​យ៉ាង​ណា​នៅ​សប្តាហ៍​ថ្មី​នេះ?​

   ដោយៈ និស្ស័យ

   ភ្នំពេញៈ ភស្តុតាងបានបង្ហាញថា ថ្លៃមាសនឹងកើនឡើងនៅសប្តាហ៍ក្រោយ គឺនៅចន្លោះថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ ២០២៦) ប៉ុន្តែយ៉ាងណា វាមានលក្ខណៈចម្រុះគ្នា ពោលគឺមិនមានការឯកភាពគ្នាជាធំដុំនោះទេ។

.ទស្សនៈវិជ្ជមាន

ធនាគារGoldman Sachs នៅតែរក្សាជំហរវិជ្ជមានចំពោះតម្លៃមាស ដោយលើកឡើងពីភាពមិនច្បាស់លាស់ ជុំវិញអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងហានិភ័យភូមិសាស្ត្រនយោបាយ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

.ទស្សនៈវិជ្ជមានរយៈពេលវែង

ធនាគារJ.P. Morgan Research រំពឹងថាថ្លៃមាសនឹងកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងឆ្នាំ ២០២៦-២០២៧ ដោយអាចឡើងដល់កម្រិត ៦,០០០ ដុល្លារក្នុងមួយអោន (oz)។

. ទស្សនៈផ្អែកលើការវិភាគបច្ចេកទេសរយៈពេខ្លី

FXEmpire យល់ឃើញថា ការធ្លាក់ចុះថ្មីៗនេះគ្រាន់តែជាការថយចុះបណ្តោះអាសន្ន (pullback) នៅក្នុងនិន្នាការកើនឡើងធំជាងនេះប៉ុណ្ណោះ ដែលបង្ហាញពីលទ្ធភាពនៃការងើបឡើងវិញ។

ប៉ុន្តែមានការព្រមានសំខាន់មួយ ដោយទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ នៅថ្ងៃទី១១ ខែកញ្ញាថា ទោះបីជាតម្លៃមាសបានងើបឡើងវិញជាង១% នៅថ្ងៃសុក្រក៏ដោយ ប៉ុន្តែវានៅតែធ្លាក់ចុះប្រហែល១,៥% សម្រាប់សប្តាហ៍ដដែលនោះ។

ទីផ្សារកំពុងកំណត់តម្លៃដោយផ្អែក លើលទ្ធភាពខ្ពស់នៃការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Fed) ដែលជាធម្មតាដាក់សម្ពាធលើតម្លៃមាស។

4. StoneX មានការប្រុងប្រយ័ត្ន

ការវិភាគចុងក្រោយរបស់ខ្លួនបានលើកឡើងថា អត្រាផលចំណេញនៃមូលបត្របំណុលរដ្ឋាភិបាល (Treasury yields) ដែលកើនឡើង និងការរំពឹងទុកអំពីជំហរតឹងរ៉ឹងរបស់Fed កំពុងដាក់សម្ពាធលើតម្លៃមាសនៅពេលនេះ។

ក្នុងស្ថានភាពនេះ អ្នកជំនាញចាត់ទុកស្ថានភាពនេះថាជា “ភាពប្រែប្រួលខ្លាំង ជាមួយនឹងលទ្ធភាពនៃការងើបឡើងវិញ” ជាជាងការមានទំនុកចិត្តថាវានឹងកើនឡើង។

ការសម្រេចចិត្តរបស់Fed គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត។ ប្រសិនបើFed បង្ហាញជំហរមិនសូវតឹងរ៉ឹង (less hawkish) ជាងការរំពឹងទុក នោះតម្លៃមាសអាចនឹងកើនឡើងយ៉ាងខ្លាំង ប៉ុន្តែប្រសិនបើអត្រាផលចំណេញនៃមូលបត្របំណុល និងប្រាក់ដុល្លារបន្តកើនឡើង នោះតម្លៃមាសអាចនឹងធ្លាក់ចុះម្តងទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here