ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលើក្របខណ្ឌនៃការវាយតម្លៃ ផលជះនៃការអនុវត្តវិធានការ ដែលបានដាក់ចេញក្នុងយន្តការវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជនលើកទី១៩ ដែលមានការសហដឹកនាំដោយ លោកយុន ហេង អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋា ភិបាល-ផ្នែកឯកជន គ.ស.រ.ជ និងឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិកនៃក្រុមលេខាធិការដ្ឋាន គ.ស.ឯ.រ.ជ, សមាជិកនៃក្រុមលេខាធិការដ្ឋាន គ.ស.រ.ជ, ក្រុមការងារCAPRED និងតំណាងក្រុមហ៊ុន AlphaDesk Partner ក្រោមការគាំទ្ររបស់កម្មវិធីCAPRED ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងឯកភាពរួមគ្នារវាង គ.ស.ឯ.រ.ជ និង គ.ស.រ.ជ ទៅលើចំណុចមួយចំនួនដែលស្នើឡើងដោយតំណាងក្រុមហ៊ុន AlphaDesk Partner ក្រោមការគាំទ្ររបស់កម្មវិធី CAPRED ក្នុងដំណើរការនៃការវាយតម្លៃផលជះនៃការអនុវត្តវិធានការ ដែលបានដាក់ចេញក្នុងយន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩៕







