កម្ពុជា-ជប៉ុន​ ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង ​និង​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត​

ដោយៈ និស្ស័យ

ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាសម្រាប់ “គម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាត និងសមត្ថភាពរដ្ឋាករទឹក”។

កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងការគ្រប់គ្រងវិស័យទឹកស្អាត សមត្ថភាពប្រតិបត្តិករ និងធនធានមនុស្សនៅកម្ពុជា។
កំណត់ហេតុនៃកិច្ចពិភាក្សានេះ ត្រូវបានចុះហត្ថលេខាដោយលោក រដ្ឋលេខាធិការ ស៊ឹម ស៊ីថា លោកអ៊ិន សាកាន ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក SANUI Kazumasa ប្រធានតំណាងការិយាល័យJICA ប្រចាំកម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here