ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងខិតខំជំរុញការប្រែក្លាយលទ្ធផលស្រាវជ្រាវ របស់សាកលវិទ្យាល័យទៅជាផលិតផល ដែលអាចចូលទីផ្សារ ពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម និងបង្កើតការងារជំនាញ តាមរយៈការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា និងវិស័យឯកជន។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងសិក្ខាសាលាស្តីពី ៛ការកសាងប្រព័ន្ធត្រីវន្តនវានុវត្តន៍ (Triple Helix)នៅកម្ពុជា” នៅរាជធានីភ្នំពេញ អ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន បានចូលរួមជាមួយតំណាងសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា ដើម្បីពិភាក្សាអំពីវិធីពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលភ្ជាប់សាកលវិទ្យាល័យ ឧស្សាហកម្ម និងរាជរដ្ឋាភិបាល៕








