ការគ្រប់គ្រង ​និង​ការពារ​ទ្រព្យសម្បត្តិគ្រួសារ ​ការ​ធ្វើ​ផែន​ការ​បន្តវេន​អាជីវកម្ម ​និង​ទ្រព្យ​សម្បត្តិ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវេហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងមានការអញ្ជើញចូលរួមលោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមវេទិកាបរធនបាលកិច្ច។

វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីប្រមូលផ្ដុំថ្នាក់ដឹកនាំ តំណា​ងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង ផ្លា​ស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍អនុវត្តន៍ ព្រមទាំងរួមគ្នាកំណត់ទិសដៅ សម្រាប់បន្តអភិវឌ្ឍវិស័យបរធនបាលកិច្ច នៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។

ក្នុងឱកាសនោះផងដែរ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ ក៏បានអញ្ជើញចូលរួមជា វាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី “ការបង្កើតបរធនបាលកិច្ចគ្រួសារក្នុងបរិបទសង្គមកម្ពុជា”។

កិច្ចពិភាក្សានេះ បានផ្ដោតលើការចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធ នឹងការប្រើប្រាស់យន្តការបរធនបាលកិច្ច សម្រាប់ការគ្រប់គ្រង និងការពារទ្រព្យសម្បត្តិគ្រួសារ ការធ្វើផែនការបន្តវេនអាជីវកម្ម និងទ្រព្យសម្បត្តិ ការរៀបចំអភិបាលកិច្ចគ្រួសារ និងការការពារផលប្រយោជន៍របស់សមាជិកគ្រួសារ ព្រមទាំងបទពិសោធន៍អន្តរជាតិពាក់ព័ន្ធនឹងការបង្កើត និងគ្រប់គ្រងបរធនបាលកិច្ចគ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here