កម្ពុជា​រកបាន​ចំណូល​ចំនួន​ជិត​១១០០​លានដុល្លារ​ពី​ការ​នាំ​ចេញ​ស្រូវ​អង្ករ ​ក្នុង​រយៈ​ពេល​៧​ខែ​ឆ្នាំ​នេះ​

ដោយៈ និស្ស័យ

   ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៧០៧,៤៧១តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ប្រមាណ៤១៥លានដុល្លារ។

យោងតាមរបាយការណ៍សហព័ន្ធស្រូវ អង្ករកម្ពុជាបានឲ្យដឹងថា ទំហំនៃការនាំចេញអង្ករជាង៧០ម៉ឺនតោននេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ ឆ្ពោះទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន៣៣ បានបរិមា​ណអង្ករចំនួន២០៧,១៥៧តោន គិតជាទឹកប្រាក់ចំនួន១៥៦.៤៥លា នដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុងចំនួន១៧៤,៩៣០តោន គិតជាទឹកប្រាក់ចំនួន១០៣.៣១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៥ បានបរិមាណចំនួន២៦៦,៣០០ តោន គិតជាទឹកប្រាក់ចំនួន១០២.៨៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៥ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះប្រភេទអង្ករដែលបាននាំចេញ មានអង្ករក្រអូបចំនួន ៥៩.២៣% ប្រភេទអង្ករសគ្រាប់វែង២៣.៦៦% អង្ករចំហុយ ១.៩៣% អង្ករសរីរាង្គចំនួន១.២៨% អង្ករបាក់គ្រប់ប្រភេទ១៣.៧០% និងអង្ករផ្សេងៗចំនួន០.២% ។

ជាមួយគ្នានេះ កម្ពុជាបាននាំចេញស្រូវចំនួន៣,០០៦,១២២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនូនប្រមាណ ៦៦៥.៧០លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here