ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា ​និង​ក្រុមប្រឹក្សា​ជំរុញ​ពាណិជ្ជកម្មអន្តរជាតិ​ចិន​សន្យា​ជម្រុញ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី

ដោយៈ ចំណាន

    ប៉េកាំងៈ លោកបណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការ​ងារជាមួយលោក លី សួយ (Li Shuai) អគ្គនាយករងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT) ទទួលបន្ទុកកិច្សការអន្តរជាតិ។

ជំនួបនេះធ្វើឡើង ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំ​នួបនេះមានគោលបំណងនៃ ជំនួបពិភាក្សានេះ គឺដើម្បីជំរុញទំនាក់ទំនងស្ថាប័នទាំងពីរ និង កិច្ចសហប្រតិបត្តិការធុរកិច្ច និង វិនិយោគរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត ហេង វុទ្ធី បានគូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលនៅតែជាមូលដ្ឋានគ្រឹះ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ស្ថាប័នទាំងពីរបានគូសបញ្ជាក់ ពីប្រវត្តិសហប្រតិបត្តិការដ៏ជោគ​ជ័យរបស់ខ្លួន ដែលបានចុះអនុស្សរណៈយោគយល់គ្នា កាលពីឆ្នាំ២០១៦ កន្លងទៅ និងបានសហការរៀបចំកិច្ចប្រជុំវេទិកា បូអៅ (Boao) សម្រាប់អាស៊ី (BFA) នៅភ្នំពេញជាលើកដំបូងក្នុងឆ្នាំ ២០១៨ ហើយបានប្តេជ្ញាបន្តការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្លាស់ប្តូរព័ត៌មាន ការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here