ក្រសួងមហាផ្ទៃ​ពិភាក្សា​ពីការ​បង្កើត​ភូមិ​ និង​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំដោយលោកប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួ​លព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ព័ត៌មាននេះត្រូវបានប្រកាសឲ្យដឹង ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៧ កក្កដានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការ រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត និងអភិបាលរងនៃគណៈអភិបាលរាជធានី នាយករដ្ឋបាលសាលារាជធានី អភិបាលខណ្ឌ ចៅសង្កាត់ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

តាមទិន្ន័យប៉ាន់ស្មានបានបង្ហាញថា រាជធានីភ្នំពេញបច្ចុប្បន្នមានខ័ណ្ឌសរុបចំនួន១៤ មានផ្ទៃដីទំហំ៥៦៧គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here