គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គមកិច្ច ​និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ដំណាក់​កាល​ទី៣​បន្ត​អនុវត្តន៍​នៅ​ខេត្តមណ្ឌលគិរី

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម លោកហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាព បើក​សិក្ខាសាលា បូកសរុបការងារអនុវត្តគម្រោ​ងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ រយៈពេល ៦ខែ ឆ្នាំ២០២៦និងទិសដៅអនុវត្តបន្ត” នៅខេត្តមណ្ឌលគិរី។

កិច្ចប្រជុំកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ មានការចូលរួមពីលោកឃី កុសល អនុរដ្ឋលេខាធិការ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​LASEDIII និងមន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលារៀបចំឡើង ដោយក្រុមហ៊ុនទីប្រឹក្សាផ្នែកបច្ចេកទេស Research Development Consultant Co., Ltd. (RDC) សហ​ការ​ជាមួយគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នៅខេត្តមណ្ឌលគិរី។

សិក្ខាសាលា​មានអ្នកចូលរួមសរុបចំនួន១០៩នាក់ ក្នុងនោះស្ត្រី ១០នាក់ មកពី​ក្រសួង​កសិកម្ម មន្ទីរកសិកម្មខេត្ត មន្ត្រីសម្របសម្រួលអភិវឌ្ឍកសិកម្ម (ADF) ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធនៃគម្រោងLASED III។

ក្នុងឱកាសនោះ សិក្ខាសាលាក៏បានរៀបចំកិច្ចពិភាក្សា ជាក្រុម ដើម្បី​ប្រមូលមតិយោបល់ សម្រាប់កែលម្អការវាយតម្លៃបំពេញបន្ថែមលើលទ្ធផល ដែលបានរកឃើញដោយក្រុមហ៊ុនRDC ចែករំលែកលទ្ធផល បទពិសោធន៍ មេរៀនដែលទទួលបាន បញ្ហាប្រឈម និងសកម្ម​ភាព​ដែល​​បានស្នើឡើង ព្រមទាំងទទួលយកមតិកែលម្អ និងអនុសាស​ន៍​​ពី​ថ្នាក់ដឹកនាំគម្រោង។

ជាមួយគ្នានេះ សិក្ខាសាលាក៏បានពិភាក្សា លើវិធីសាស្ត្រវាយ​តម្លៃ​បន្ថែម ពាក់ព័ន្ធនឹងការធ្វើកសិកម្ម គិតគូរដល់អាហាររូបត្ថម្ភ ការផ្សព្វ​ផ្សាយ​បច្ចេកទេសកសិកម្ម ការចិញ្ចឹមសត្វ និងការអភិវឌ្ឍទីផ្សារ ព្រម​ទាំង​កំណត់សកម្មភាពអាទិភាពបន្ថែម គាំទ្រអ្នកទទួលផលនៅក្នុង​តំបន់TICs និងSLCs ចំនួន៣៣ ឱ្យកាន់តែមានប្រសិទ្ធភាព និង​និរន្តរ​ភាព។

សិក្ខាសាលាក៏បានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្ត​រួមរបស់​គម្រោង និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងគុណភាពនៃការអនុវត្ត​សកម្មភាព និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ​អ្នក​ទួលផល ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលដៅរបស់គម្រោង LASED III៕

LEAVE A REPLY

Please enter your comment!
Please enter your name here