រដ្ឋមន្រ្តីពាណិជ្ជកម្មចូលរួមបើកដំណើរការ MSME HUB នៅជាយក្រុងភ្នំពេញ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានអញ្ជើញបើកសម្ភោធMSME HUBថ្មីមួយ នៅជាយរាជធានីភ្នំពេញ។

ពិធីនេះក៏មានការចូលរូម ពីអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា ទុយ គី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធ “ផ្សារខ្មែរ MSME HUB» (ទួលពង្រ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួម លោកជំទាវ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជាផងដែរ។

MSME Hub មានចក្ខុវិស័យ គឺធ្វើឱ្យផលិតផលក្នុងស្រុកអាចឈានទៅដល់ដៃអ្នកប្រើប្រាស់គ្រប់រូប យ៉ាងលឿនរហ័ស និងគ្រប់ទីកន្លែងប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត ដើម្បីធ្វើឱ្យផលិតផលខ្មែរទាំងអស់នោះទៅដល់បងប្អូនអតិថិជន ដែលជាជនជាតិខ្មែរ និងជនបរទេស កំពុងរស់នៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើនបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here