ដោយៈ និស្ស័យ
ភ្នំពេញៈ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយអ្នកជំនាញ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅទីស្ដីការ ន.ម.ក.។
លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយលោកស្រី Ke Chen អ្នកជំនាញជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃនាយកដ្ឋានគតិយុត្ត របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីសិក្សាស្វែងយល់ ពីក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារទ្រព្យឌីជីថល ក្នុងវិស័យមូលបត្រនៅកម្ពុជា ក្រោមក្របខ័ណ្ឌបេសកកម្មនៃកិច្ចពិគ្រោះយោបល់Article IV ឆ្នាំ២០២៦ របស់IMF៕







