ប្រធាន​សភាពាណិជ្ជកម្ម​ប្តេជ្ញា​ជម្រុញ​កិច្ចសហការ​ជា​មួយសហគមន៍​ធុរកិច្ច​អាស៊ាន​

ដោយៈ ចំណាន

    ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិត ម៉េងលើកឡើងអំពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹងកិច្ចសហការ កាន់តែជិតស្និទ្ធរវាងសហគមន៍ធុរកិច្ច និងដៃគូអាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ការលើកឡើងនេះ ធ្វើឡើងពិធីពិសាអាហារថ្ងៃត្រង់ការងាររវាង ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត នៃបណ្តាលប្រទេសសមាជិកអាស៊ាន នៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលការអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីពិសាអាហារថ្ងៃត្រង់ការងាររវាង ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូត នៃបណ្តាលប្រទេសសមាជិកអាស៊ាន នៅកម្ពុជា។

ពិធីពិសារអាហារថ្ងៃត្រង់នេះ ត្រូវបានរៀបចំដោយ ឯកឧត្តម ង្វៀន មិញ វូ (Nguyen Minh Vu)ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពី ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូត និងតំណាង នៃបណ្តាលប្រទេសសមាជិកអាស៊ាន នៅកម្ពុជា។

ពិធីនេះបង្ហាញពីសារៈសំខាន់ សម្រាប់ការផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ សមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងភាពជាដៃគូរវាងអាស៊ាន និងវិស័យឯកជន។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង នឹងចែករំលែកទស្សនៈអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសធុរកិច្ច និងវិនិយោគដែលកំពុងមានសន្ទុះរីកចម្រើន ព្រមទាំងតួនាទីកាន់តែសំខាន់របស់វិស័យឯកជនក្នុងការគាំទ្រ ដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

ការអញ្ជើញនេះឆ្លុះបញ្ចាំង ពីការទទួលស្គាល់ខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់វិស័យឯកជនកម្ពុជា និងជាការទទួលស្គាល់ចំពោះតួនាទីយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here