រយៈ​ពេល​៦ឆ្នាំ​រដ្ឋាភិបាល​អនុម័ត​ទុន​វិនិយោគ​ជិត​២៤​ពាន់​លាន​ដុល្លារ​តាម​ថ្នាល​ឌីជីថល​

ដោយៈ ចំណាន

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបាន​ចុះ​បញ្ជីមូលធន​សរុប២៣,៨២ ពាន់លានដុល្លារ (៩៧ ទ្រីលាន​រៀល)តាមថ្នាលបច្ចេកវិទ្យាព័ត៌មានឌីជីថល។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីទិន្នន័យនេះកាលពីដើមសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងចំណោម​ទុន​វិនិយោគខាងលើ ​សកម្ម​ភាព​វិនិយោគ និងអភិវ​ឌ្ឍន៍លើវិស័យអចលនទ្រព្យ មានចំនួន​សរុប២,៤៦ ពាន់​លាន​ដុល្លារ, សកម្មភាព​សេវាកម្ម​ស្នាក់នៅ១,៦៧ពាន់​លាន​ដុល្លារ ការសាងសង់អគារ១,៥៩ពាន់លាន​ដុល្លារ កម្មន្តសាល១,១៩ពាន់លានដុល្លារ សកម្មភាព​ពិគ្រោះយោបល់​ ផ្នែកគ្រប់គ្រង៩៦៧លានដុល្លារ និងផ្នែក​ផ្សេងៗ១៥,៩៣ពាន់លានដុល្លារ។

ប្រធាន​សមាគម​បច្ចេក​វិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន កន្លងមក​​បានមានប្រសាសន៍ថា ការ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​អាជីវកម្ម ការ​សម្រួល​នីតិវិធី​ចុះ​បញ្ជី ​ដែល​មាន​ភាព​ងាយ​ស្រួល និង​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​ម្ចាស់​អាជីវកម្ម គឺ​បាន​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​កាន់​តែ​ច្រើន​នាំ​គ្នា​ទៅ​ចុះ​បញ្ជី។

លោកបន្តថា “នៅ​ពេល​គ្រប់​អាជីវកម្ម ​សុទ្ធ​តែ​បាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ វា​នឹង​ជួយ​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង ​មាន​តម្លាភាពជាង​មុន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here