ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
លោកហេង ណន រដ្ឋលេខាធិការ និងជានាយកគម្រោង CRCI តំណាងដ៏ខ្ពង់ខ្ពស់លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់-CRCI។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម និងក្រុមការងារធនាគារពិភពលោក៕








