ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសូងទេសចរណ៍លោកហួត ហាក់បានថ្លែងថារដូវកាលបៃតង មិនមែនគ្រាន់តែជារដូវភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែជារដូវនៃភាពស្រស់បំព្រង ជីវចម្រុះ និងបទពិសោធន៍ទេសចរណ៍ដ៏ពិសេស ដែលកម្ពុជាចង់ចែករំលែកទៅកាន់ពិភពលោក”។
លោកថ្លែងបែបនេះ បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤។
បន្ទាប់ពីចូលរួមកម្មវិធីនេះ លោកហួត ហាក់បានអញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមការងារ KiloTRAVEL និងក្រុម Cambodia International Models មុនពេលចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងបេសកកម្មផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា នារដូវកាលបៃតង ឆ្នាំ២០២៦។
បេសកកម្មនេះនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការផ្សព្វផ្សាយ គោលដៅទេសចរណ៍សំខាន់ៗនៅខេត្តសៀមរាប និងតំបន់ជុំវិញ តាមរយៈការផលិត និងចែករំលែកមាតិកាឌីជីថល ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្ហាញពីសម្រស់ធម្មជាតិ វប្បធម៌ អរិយធម៌ និងបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងរដូវកាលបៃតង៕













