តើ​អ្នក​ណា​ក្រឡុក​តម្លៃមាស​ពិភព​លោក?​ តើ​វា​នឹង​កើន​ឡើង​វិញ​ឬ​ទេ​? ព័ត៌មាន​ច្បាស់​អាន​ឲ្យ​ចប់​

ដោយៈ និស្ស័យ

    អន្តរជាតិៈ អ្នកលេងនៅក្នុងទីផ្សារមាសពិភពលោក បាននិងកំពុងធ្វើឲ្យអ្នកវិនិយោគលោហនេះ “រងា” ដោយសារពួកគេគិតថា សង្រ្គាមឬបញ្ហាកំដៅភូមិសាស្រ្តនយោបាយ តម្លៃមាសនឹងកើនឡើង។

ផ្ទុយទៅវិញ អ្វីៗបានដើរបញ្រ្ចាសទិស ដោយតម្លៃមាសបានដាំក្បាលចុះនៅពេលអ៊ីស្រាអ៊ែល អាមេរិក វាយប្រហារលើអ៊ីរ៉ង់ ដោយ​សាររបាយការណ៍នៃកំណើនសេដ្ឋកិច្ចអាមេរិក ការមិនបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាល និងដោយសារប្រាក់ដុល្លារអាមេរិករឹងមាំជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ធនាគារកណ្តាល (ចិន ឥណ្ឌា ប៉ូឡូញ។ល។)

ធនាគារធំៗនៅប្រទេសទាំងនេះ ពួកគេទិញ និងរក្សាទុកមាសជាទុនបម្រុង។ ការទិញច្រើនអាចជំរុញឱ្យតម្លៃឡើងខ្ពស់។ ការទិញរបស់ធនាគារកណ្តាល គឺជាកត្តាជំរុញដ៏ខ្លាំងក្លាបំផុតមួយ របស់មាសចាប់តាំងពីឆ្នាំ២០២២។

២. មូលនិធិវិនិយោគធំៗ និង ETFs

នៅពេលដែលមូលនិធិសកលទិញETFs មាស មានតម្រូវការកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែនៅពេលដែលពួកគេលក់ តម្លៃអាចធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលលំហូរ ETF គឺជាឥទ្ធិពលដ៏សំខាន់ លើចលនាតម្លៃរយៈពេលខ្លី។

៣. ធនាគារកណ្តាលសហរដ្ឋអាមេរិក និងអត្រាការប្រាក់

អត្រាការប្រាក់ខ្ពស់ជាធម្មតា បានប៉ះពាល់ដល់មាស ពីព្រោះវិនិយោគិន អាចទទួលបានការប្រាក់ពីមូលបត្របំណុល និងសាច់ប្រាក់។
អត្រាការប្រាក់ទាបជារឿយៗជួយមាស។ ភាពទន់ខ្សោយនៃមាសថ្មីៗនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការរំពឹងទុក នៃអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក។

៤. វិនិយោគិនលក់រាយ និងតម្រូវការគ្រឿងអលង្ការ

ការទិញច្រើនពីប្រទេសចិន និងឥណ្ឌាអាចគាំទ្រតម្លៃ។ តម្រូវការអ្នកប្រើប្រាស់ខ្សោយអាចដាក់សម្ពាធលើតម្លៃ។

ហេតុអ្វីបានជាពួកគេ “លេង” ទីផ្សារមាស?  មានមូលហេតុមួយចំនូនដូចជា ដើម្បីការពារទ្រព្យសម្បត្តិពីអតិផរណា។ ដើម្បីធ្វើពិពិធកម្មឱ្យឆ្ងាយពីប្រាក់ដុល្លារអាមេរិក។ ដើម្បីការពារប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច និងហានិភ័យភូមិសាស្ត្រនយោបាយ និងដើម្បីប៉ាន់ស្មាន និងរកប្រាក់ចំណេញពីការប្រែប្រួលតម្លៃ។

. តើពេលណាមាសអាចឡើងថ្លៃម្តងទៀត?

ការកើនឡើងខ្លាំងថ្មីទំនងជាកើតឡើងប្រសិនបើ មានសេនារីយោទាំងនេះ ដូចជា ទី១ ធនាគារកណ្តាលសហរដ្ឋអាមេរិក ចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។ ទី២ ប្រាក់ដុល្លារអាមេរិកចុះខ្សោយ។ ទី៣ ការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកើនឡើង។ ទី៤ នាគារកណ្តាលបន្តទិញយ៉ាងសកម្ម និងទី៥ ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ហើយវិនិយោគិនស្វែងរកទ្រព្យសកម្ម ដែលមានសុវត្ថិភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here