ក្រសួង​សាធារណការ​ព្រាង​ឣនុក្រឹត្យ ​ស្តី​ពី​ការ​គ្រប់​គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទឹក​

ដោយៈ ម៉ាណា

ភ្នំពេះញៈ លោកចាន់ តារា ឣនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងឣនុក្រឹត្យ ស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេ​ខាធិការ លោកអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក​ ផ្លូវសមុទ្រ​ និងកំពង់ផែ និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការរង អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានជាតំណា​ងក្រសួង-ស្ថាប័នរដ្ឋ និងឣាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ច​ប្រ​ជុំបានពិនិត្យ និងស្វែងយល់លើខ្លឹមសារសំខាន់ៗ នៃសេចក្តីព្រាងឣនុក្រឹត្យស្តីពី ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដែលអនុក្រឹត្យនេះបានកំណត់អំពីការរៀបចំ ការអភិវឌ្ឍ និងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីទ្រទ្រង់ដល់ការធ្វើនាវាចរណ៍ ការដឹកជញ្ជូន និងកំពង់ផែ។

អនុក្រឹត្យមានគោលដៅធានាសុវត្ថិភាពនាវាចរណ៍ រក្សាសណ្តាប់ធ្នាប់ផ្លូវទឹក ផ្តល់កាលានុវត្តភាពសម្រាប់ការ​វិនិយោគ អភិវឌ្ឍន៍បណ្តាញដឹកជញ្ជូន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here