រដ្ឋបាលខេត្តព្រះសីហនុធ្វើម្ចាស់ផ្ទះរៀបចំម្ចាស់ផ្ទះនៃកំពង់ផែទឹកជ្រៅ

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលជាច្រកទ្វារអន្តរជាតិដ៏សំខាន់ ដែលតភ្ជាប់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក។

អ្នកនាំពាក្យ និងជាអភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានថ្លែងថា  ខេត្តបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់ការអភិ​វឌ្ឍជាបន្តបន្ទាប់ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីអនុវត្តចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាល សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ និងការគាំទ្រដ៏រឹងមាំពីរាជរដ្ឋាភិបាល តាមរយៈផែនការយុទ្ធសាស្ត្រនានា រួមទាំងផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍វិនិយោគិន និងដៃគូអភិវឌ្ឍន៍ទាំងអស់ មកចូលរួមកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងភស្តុភារកម្មឈានមុខគេ នៅក្នុងតំបន់អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here