រដ្ឋាភិបាលដាក់ឲ្យដំណើរការជាផ្លូវការនូវគម្រោងសម្ព័ន្ធមេត្រីភាពស្ថាប័ន រវាងអគ្គនាយកដ្ឋានពន្ធដារជាមួយសហភាពអឺរ៉ុប

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវគម្រោងសម្ព័ន្ធមេត្រីភាពស្ថាប័ន រវាងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយសហភាពអឺរ៉ុប សម្រាប់ពង្រឹងការប្រមូលចំណូលសារពើពន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉ែង ប្រធានសភាពាណិជ្ជកម្ម្មកម្ពុជា បានអញ្ជើញចូលរួមពិធីសម្ភោធគម្រោងសម្ព័ន្ធ មេត្រីភាពស្ថាប័នរវាង អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​សហភាពអឺរ៉ុបស្តីពី​” ការពង្រឹងការប្រមូលចំណូលសារពើពន្ធនៅកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់ៗនៃគម្រោងនេះ មានរយៈពេល២៧ខែ ដោយមានកិច្ចសហការ ពីអ្នកជំនាញមកពីប្រទេសបារាំង និងហ្វាំងឡង់ ក្នុងគោលបំណងធំៗចំនួន៣រួមមាន ទី១. ការគាំទ្រផ្នែកគោលនយោបាយ៖ ជួយរៀបចំក្របខ័ណ្ឌគោលនយោបាយ សម្រាប់អនុវត្ត ពន្ធលើប្រាក់ចំណូលបុគ្គល (PIT) និងពន្ធលើចំណេញមូលធន (CGT)។

ទី២ ការធ្វើទំនើបកម្មសវនកម្ម៖ វាយតម្លៃ និងផ្តល់អនុ

សាសន៍បច្ចេកទេស ដើម្បីកែលម្អប្រព័ន្ធសវនកម្មពន្ធដារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព និងទី៣ ការគ្រប់គ្រងធនធានមនុស្ស៖ ពង្រឹងយុទ្ធសាស្ត្រ និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស នៅក្នុងរដ្ឋបាលពន្ធដារកម្ពុជា។

គោលដៅយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងការបង្កើ​តប្រព័ន្ធពន្ធដារមួយដែលមាន តម្លាភាព យុត្តិធម៌ និងអាចព្យា​ករណ៍បាន។ បង្កើនទំនុកចិត្តរបស់អ្នកជាប់ពន្ធ និងគាំទ្រដល់សមភាពក្នុងការប្រកួតប្រជែងក្នុងធុរកិច្ច និងធានានូវចីរភាពនៃថវិកាជាតិក្នុងរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here