ក្រសួងសេដ្ឋកិច្ចបណ្តុះធនធានមនុស្សលើស្សនាទាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំពិធីបិទសិក្ខាសា​លាបណ្តុះបណ្តាលគ្រូបង្គោលអំពី“ការបញ្ជ្រាបទស្សនាទាននៃការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និងបរិយា​បន្ន ក្នុងកម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែ​ង កម្រិតទី១”។

វគ្គបណ្តុះបណ្តាលនេះ បានប្រារពកម្មវិធីបិទ នាល្ងាចថ្ងៃអង្គារថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅខេត្តកំពត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីបិទសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ប៊ុន ឆាយ នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ក្រុមការងារតំណាងគម្រោងភាពជាដៃគូ នៃអង្គការសហប្រជាជាតិសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា (UN PAGE Cambodia) ទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិនៃអង្គការ UNITAR និងថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគ្រូបង្គោលនិងគ្រូឧទ្ទេស ពីអគ្គនាយកដ្ឋាននិង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

សិក្ខាសាលាបណ្ដុះបណ្តាលគ្រូបង្គោលនេះ ត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ (EFI) ក្នុងកិច្ចសហការជាមួយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវនៃអង្គការសហប្រជាជាតិ (UNITAR) ក្រោមគម្រោងភាពជាដៃគូ អង្គការសហប្រជាជាតិសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (UN PAGE) ក្នុងគោលបំណង ដើម្បីធ្វើបច្ចុប្បន្នក ម្ម មាតិកា និង ខ្លឹមសារឯកសារបណ្តុះបណ្តាល នៃកម្មវិធីបណ្តុះបណ្តាល កម្រិតវិញ្ញាវិបនបត្រផ្សារភ្ជាប់មុខតំណេង កម្រិ​តទី១ផ្សារភ្ជាប់ទៅនឹងទស្សនាទាន គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តា​មគោលការណ៍បៃតង និងបរិយាបន្នដែលមានរយៈពេលពីរថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here