សិក្ខាកាមមកពីប្រទេសចំនួន២៤ជួបសិក្សាពីកម្ពុជាទាក់ទង នឹងK-OPT

ដោយៈ ចំណាន

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារK-OPT របស់វិទ្យាស្ថាន Agro​Paris​Tech។

កិច្ចប្រជុំនេះដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ K-OPT របស់វិទ្យាស្ថានAgroParisTech ដឹកនាំដោយលោកJean Antoine FABY នាយកនៃ វិទ្យាស្ថានAgroParisTech ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្លាស់ប្ដូរយោបល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយវិទ្យាស្ថាន AgroParisTech  និងទទួលស្វាគមន៍ក្រុមសិក្ខាកាម នៃកម្មវិធីអនុបណ្ឌិតប្រតិបត្តិលើកទី១០ (ទឹកសម្រាប់ទាំងអស់គ្នា)។

សិក្ខាកាមទាំងអស់អញ្ជើញមកពី២៤ប្រទេស រួមមាន៖ Africa, Asia and Eurasia ក្នុងនោះក៏មានសិក្ខាកាម ដែលមកពីអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here