មន្រ្តីWBពិភាក្សាអំពីការកំណត់ការវាស់វែងកម្រិតបរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុឌីជីថល និងបចេ្ចកវិទ្យាហិរញ្ញវត្ថុ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមបេសកកម្មរបស់ធនាគារពិភពលោក (WB)​ដឹកនាំបានជួបជាមួយមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ដើម្បីពិភាក្សាអំពីការកំណត់ការវាស់វែង កម្រិតបរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុឌីជីថល និងបចេ្ចកវិទ្យាហិរញ្ញវត្ថុ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេស​កកម្មរបស់ធនាគារពិភពលោក (WB)​ដឹកនាំដោយលោក Harish Natarajan អ្នកជំនាញផ្នែកបរិយាបន្នហិរញ្ញវត្ថុរបស់WB ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកទេសាភិបាលរង និងលោកHarish Natarajan បានផ្លាស់ប្តូរទស្សនាទាន លើប្រធានបទសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុឌីជីថល និងវឌ្ឍនភាពនៃការរៀបចំសេចក្តី ព្រាងផែនទីមគ្គុទេសក៍អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Development Roadmap – FDR)ជាដើម។

បន្ទាប់ពីជំនួបសម្តែងការគួរសម ជាមួយលោកទេសាភិបាលរង ក្រុមបេសកកម្មរបស់ធនាគារពិភពលោក ក៏បានបន្តជួបជាមួយក្រុមមន្រ្តីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពិភាក្សាអំពីការកំណត់ការវាស់វែងកម្រិតបរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុឌីជីថល និងបចេ្ចកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងការតាមដាននូវវឌ្ឍនភាពយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ (NFIS) ឆ្នាំ២០២៥-២០៣០ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here