ដោយៈ ចំណាន
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់ប្រឹក្សាយោបល់ ក្រោមការជួយគាំទ្រពីអង្គការ UNFPA និងអង្គការ PTO។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងអភិបាលខេត្ត។
បន្ទប់ពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងការបំពេញបន្ថែមផ្នែកសេវា នៅសាលាឃុំសំរោងយា ស្រុកពួក ដោយមានការចូលរួមពីលោកស្រី អភិបាលរងស្រុក លោកស្រី តំណាងអង្គការUNFPA និងអង្គការ PTO លោក លោកស្រីក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ក្នុងឃុំសំរោងយា។
ក្នុងពិធីសម្ពោធនេះផងដែរ ក៏នឹងផ្តល់ពត៌មានដល់ ជនភៀសសឹក និងស្ត្រីរងគ្រោះដោយសារអំពើហិង្សា ទាក់ទងនឹងយេនឌ័រអោយ បានដឹង អំពីសេវាប្រឹក្សាយោបល់ប្រកបដោយ សុវត្ថិភាពសម្រាប់ស្រីនិងកុមារីផ្តល់ពត៌មានជូនដល់មន្ត្រី ផ្តល់ព័ត៌មានជូនអ្នកផ្តល់សេវាថ្នាក់មូលដ្ឋានអោយ បានដឹង អំពី អំពើហិង្សាទាក់ទងនឹង យេនឌ័រក្នុងបរិបទគ្រាអាសន្ន ភាពងាយរងគ្រោះដែលអាចកើតឡើង ទាក់ទងនឹងអំពើហិង្សាយេនឌ័រ ក្នុងគ្រាអាសន្នព្រមទាំងការផ្តល់ជាចំណេះដឹង ជូនដល់មន្ត្រីផ្តល់សេវាថ្នាក់មូលដ្ឋានអោយបានដឹង អំពីមូលដ្ឋានសំខាន់ៗក្នុងការធ្វើការងារឆ្លើយតបនឹង អំពើហិង្សាផ្នែកយេនឌ័រក្នុងគ្រាអាសន្នក្នុងពិធីសម្ភោធនេះផងដែរ៕










