ក្រសួងពាណិជ្ជកម្មកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកវ៉ា រុតសាន និងជាប្រធានក្រុមការងាររៀបចំ សេចក្តីព្រាងឯកសារតម្រូវ សម្រាប់ការចុះបញ្ជីម៉ាកវិញ្ញាតកម្មកម្ពុជា  បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោប​ល់កម្រិតបច្ចេកទេសជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្មវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងបរិស្ថានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណ​ង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងលក្ខខណ្ឌតម្រូវក្នុងការស្នើសុំអាជ្ញាបណ្ណ ប្រើប្រាស់ម៉ាកវិញ្ញាតកម្មកម្ពុជាទៅលើផលិតផលអង្ករ និងស្វាយចន្ទីកម្ពុជា ក្រោយពីមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន។

ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើម និងកំពុងរៀបចំម៉ាកវិញ្ញាតកម្មកម្ពុជា “Cambodia Certification Mark” ក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះ បង្កើនភាពជឿជាក់លើផលិតផលកម្ពុជា នៅលើទីផ្សារក្នុងប្រទេស និងជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here