មន្រ្តីក្រសួងពាណិជ្ជកម្មចូលរួមពង្រឹងសមត្ថភាព “អ្នកផលិត និងកែច្នៃផលិតផល” នៅខេត្តកំពង់ធំ

ដោយៈ ចំណាន

    កំពង់ធំៈ កាលពីចុងសប្តាហ៍មុន លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល”  នៅខេត្តកំពង់ធំ។

សិក្ខាសាលានេះ មានការចូលរួមពីអាជ្ញាធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេស ធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់ នៃសិក្ខាសាលាប្រឹក្សាយោបល់នេះ គឺដើម្បីពង្រឹងសមត្ថភាពអ្នកផលិត ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួន ស្របតាមស្តង់ដា លក្ខខណ្ឌតម្រូវនានា ដែលកំណត់ដោយច្បាប់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការជ្រៀតចូល និងទទួលបានចំណែកទីផ្សារសមរម្យ។

បន្ថែមពីនេះ សិក្ខាសាលានេះ ក៏បានផ្តល់ជូននូវចំណេះដឹងថ្មីៗជូនដល់ផលិតករ អាជីវករទាក់ទងនឹងការផលិត ការវេចខ្ចប់ ព្រមទាំងនីតិវិធីចុះបញ្ជីក្រុមហ៊ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here